* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តមណ្ឌលគិរី ប្រជុំណែនាំ និងជំរុញមន្រ្តីមន្ទីរសុខាភិបាលមានវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម

01-07-2026 14:48

(មណ្ឌលគិរី)៖ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានប្រជុំណែនាំ ជំរុញឱ្យមន្រ្តីមន្ទីរសុខាភិបាលខេត្ត មានវិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម និងឈានទៅរកការលុបបំបាត់នៃជំងឺនេះ ស្របដែលពេលដែលជំងឺ គ្រុនឈាមបាននិងកំពុងបង្ហាញជាសញ្ញាថា កំពុងរាតត្បាតនៅមណ្ឌលគិរី កើនឡើងគួរឱ្យព្រួយបារម្ភ។

អភិបាលខេត្តបានជុំរុញឱ្យលោកប្រធានមន្ទីរសុខាភិបាលខេត្ត ធ្វើយ៉ាងណានៅពេលបងប្អូនប្រជាពលរដ្ឋ និងគ្រួសារ ដែលមានសមាជិកមានជំងឺសង្ស័យត្រូវនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីពិនិត្យ ព្យាបាល និងបំផុសស្មារតីបងប្អូនប្រជាពលេដ្ឋឱ្យគាត់យល់ដឹងពីទីកន្លែងជំរកមូសខ្លា ដែលជាប្រភពចំលងមេរោគគ្រុនឈាម។

សូមជម្រាបថា គិតត្រឹមសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៦ ចំនួនអ្នកផ្ទុកមេរោគបានហក់ឡើងរហូតដល់ ២៦៩ករណី។ នេះបើយោងតាមការបញ្ជាក់ពីលោក គីម ហេង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្ត។

អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះ គឺអ្នកជំងឺភាគច្រើនគឺជាកុមារ និងយុវវ័យ ដែលមានអាយុចន្លោះពី ៦ ដល់ ១៨ ឆ្នាំ។ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានករណីស្លាប់បាត់បង់ជីវិតឡើយ។

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ មាតាបិតា និងលោកគ្រូអ្នកគ្រូ ត្រូវរួមគ្នាសម្អាតបរិស្ថានជុំវិញលំនៅឋាន និងសាលារៀន។

ជាមួយគ្នានេះ លោកបានដាក់ចេញវិធានការគន្លឹះចំនួន ៤ចំណុច ដើម្បីចូលរួមអនុវត្តជាដាច់ខាត៖

*ទី១៖ កម្ទេចជម្រកមូសខ្លា ត្រូវផ្កាប់ពាង អាងទឹក និងប្រមូលកម្ទេចសំបកកង់ឡាន-ម៉ូតូ ឬវត្ថុដក់ទឹកភ្លៀង ដែលជាប្រភពបង្កាត់ពូជមូសខ្លា
*ទី២៖ សហការដាក់ថ្នាំអាបេត ត្រូវចូលរួមសម្របសម្រួលជាមួយមន្ត្រីសុខាភិបាល ក្នុងការដាក់ថ្នាំអាបេតក្នុងអាងទឹក និងបាញ់ថ្នាំសម្លាប់មូស
*ទី៣៖ ការពារការខាំពីមូសខ្លា ត្រូវតម្រូវឱ្យកូនៗពាក់អាវដៃវែង ខោជើងវែង និងគេងក្នុងមុងជានិច្ចទាំងថ្ងៃទាំងយប់
*ទី៤៖ ហាមដាច់ខាតការផ្សំថ្នាំព្យាបាលខ្លួនឯង ប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ការទិញថ្នាំលេប ឬចាក់ដោយខ្លួនឯង។

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្ត បានបញ្ជាឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឱ្យបាន ១០០ភាគរយ ទាំងកម្លាំង ឱសថ និងបរិក្ខារ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះដោយស្មារតីទទួលខុសត្រូវ៕