* នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្ររយៈពេល ៤ថ្ងៃ នៃកិច្ចសហប្រតិបត្តិការលំហសមុទ្រទ្វេភាគី នៅមូលដ្ឋានសមុទ្ររាម
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* បើកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាដោយបង្ខំ៖ កម្ពុជា ប្តេជ្ញាគោរពច្បាប់អន្តរជាតិ និងសង្ឃឹមថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
* សេចក្តីថ្លែងការណ៍បើករបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងនាមភ្នាក់ងារតំណាងកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នៅប្រទេសសិង្ហបុរី
* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ប្រព្រឹត្តទៅពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី
* វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?
* នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក
* ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ចនៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ
* Fresh Exclusive: Trump ថាការភ័យខ្លាច AI ត្រូវបានបំផ្លើស៖ តើអាមេរិកគួរបន្ថយល្បឿនដើម្បីសុវត្ថិភាព ឬបន្តរត់ដើម្បីរក្សាឧត្តមភាពលើចិន?
* សាស្ត្រាចារ្យ ផាន់ វណ្ណរ័ត្ន៖ «ឈាមខ្មែរស្រឡាញ់ខ្មែរ» មេរៀននៃភាពជាអ្នកដឹកនាំ ការរួមសុខទុក្ខ និងស្មារតីសាមគ្គីនៅ «ភូមិរង់ចាំ»
* កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន រឹបអូសបានកញ្ឆា និងហេរ៉ូអ៊ីនជាង ៧៩ គីឡូក្រាម
* ក្រសួងពាណិជ្ជកម្ម ដាក់គោលដៅជួយជំរុញ និងគាំទ្រអាជីវករស្ត្រីប្រកបអាជីវកម្មតាមអនឡាញ តាមរយៈ «គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ជនបទ»
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

នគរបាលស្រុកអង្គស្នួលឃាត់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន, មុខសញ្ញា ២នាក់ធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង

01-07-2026 14:51

(កណ្តាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងនោះ៣នាក់ធ្លាប់ជាប់ពន្ធនាគារ តែពេលបានចេញមកវិញមិនរាងចាល មកជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដដែល។

ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំស្ថិតនៅក្នុងភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សុខ កាន់ អាយុ៤១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ​ ១លើក រយៈពេល​២ឆ្នាំ
*ទី២៖ ឈ្មោះ ជួង ផល្លី អាយុ៣១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង​ ១លើក រយៈពេល​០៣ឆ្នាំ​ ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​
*ទី៣៖ ឈ្មោះ ម៉ន រ័ត្ន អាយុ៤១ឆ្នាំ
*ទី៤៖ ឈ្មោះ​ សាង​ ផាផាន់ អាយុ​២១ឆ្នាំ ​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្ត​កណ្តាល​ ១លើករយៈពេល​១ឆ្នាំ​ ករណីលួច។ ជនសង្ស័យទាំង០៤ គ្មានមុខរបរពិតប្រាកដ និងរស់នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ចេញល្បាតនៅក្នុងភូមិសាស្ត្រ​ លុះដល់ចំណុចកើតហេតុ​ បានប្រទះឃើញជនសង្ស័យ ដែលជាមុខសញ្ញចំនួន២នាក់ដំបូង កម្លាំងបានឃាត់សួរនាំត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លា​សង្ស័យ​សារធាតុញៀន (ម៉ាទឹកកក) ០១កញ្ចប់ លាក់ទុកក្នុងហោប៉ៅខោ ដែលពួកខ្លួនបានទិញ ក្នុងតំលៃ ១.៥០០រៀល ពីជនមិនស្គាល់ឈ្មោះនៅម្តុំផ្លូវជាតិលេខ៤២។

ក្រោយសួរនាំ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនបានបក្ខពួកបាន២នាក់ និងថ្នាំញៀន០១កញ្ចប់បន្ថែមទៀត។ ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងបាន នាំមកកាន់អធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕