* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរថៃ បញ្ជូនពលករខ្មែរ៥១នាក់មកស្រុកកំណើតវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

01-07-2026 15:02

(បន្ទាយមានជ័យ)៖ អាជ្ញាធរថៃ នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៦ បានបញ្ជូនពលករខ្មែរចំនួន ៥១នាក់ ឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីទទួលពលករខ្មែរ​ ឃើញវត្តមានឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ សេម មករា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ និងក្រុមការងារ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានឱ្យដឹងថា ពលករខ្មែរ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានចំនួន៥១នាក់ ក្នុងនោះស្រី១៦នាក់ ដែលបានយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា បានជូនអាហារសម្រន់មានម្នាក់បាយ និងទឹក។

លោកបានបញ្ជាក់ថា ពលករខ្មែរចំនួន៥១នាក់ ដែលអាជ្ញាធរកម្ពុជាទទួលមានពលករខ្មែរធ្វើការងារដោយខុសច្បាប់ និងពលករខ្មែរដែលចាញ់បោកមេខ្យល់លួចឆ្លងដែនទៅរកការងារធ្វើ និងអាជីវករខ្មែរដែលលក់ដូរនៅផ្សាររ៉ូងក្លឿ ប្រទេសថៃ ដែលស្នាក់នៅដោយខុសច្បាប់ ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន បានបញ្ជាក់ថា នៅអំឡុងខែមិថុនា ឆ្នាំ២០២៦កន្លងទៅ អាជ្ញាធរកម្ពុជា បានទទួលពលករខ្មែរ ដែលអាជ្ញាធរថៃ ចាប់បញ្ជូនតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួន២លើក គឺនៅលើកទី១៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ មានពលករខ្មែរចំនួន ១២២នាក់ស្រី៤៤នាក់ និងកុមារ១៤នាក់ និងលើកទី២៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ មានពលករចំនួន ៨៨នាក់ ស្រី៣២នាក់ និងកុមារ៧នាក់។

ដោយឡែកកម្ពុជា បានបញ្ជូនជនជាតិថៃ ចេញ១លើក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ មានចំនួន៤៩នាក់ ស្រី១៨នាក់ ដែលឃាត់ខ្លួនពាក់ព័ន្ធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas) នៅក្រុងប៉ោយប៉ែត៕