* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្រោមឱវាទ ធ្វើការងារបានល្អ

01-07-2026 15:09

(កណ្ដាល)៖ ថ្លែងក្នុងឱកាស បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២៦ និងលើកទឹសដៅដើម្បីអនុវត្តបន្ត សំរាប់ឆមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី៣០ មិថុនា លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រោមឱវាទទាំងអស់ ដែលសំរេចបានលទ្ធផលល្អប្រសើរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះការងារ ភារកិច្ចរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរ បានជំរុញឲ្យគ្រប់បណ្តាការិយាល័យ ត្រូវគោរពវិន័យនិង ពង្រឹងសមត្ថភាពការងារ ព្រមទាំងពង្រីកការផ្សព្វផ្សាយព័ត៌មាន ឲ្យបានទាន់ពេលវេលា មានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។

លោកប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានណែនាំមន្ត្រីព័ត៌មានទាំងអស់ ត្រូវបង្កើនសមត្ថភាព ក្នុងការប្រើប្រាស់ អនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ក្នុងការផលិតព័ត៌មាន ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃបច្ចេកវិទ្យាឌីជីថល ស្របតាមគោលការណ៍ របស់រដ្ឋបាលខេត្ត ទិសដៅរបស់ក្រសួងព័ត៌មាន និងគោលនយោបាយ របស់រាជរដ្ឋាភិបាល៕