អធិការដ្ឋាននគរបាលស្រុកពារាំង បង្ហាញពីគោលចំហររបស់ខ្លួនធានាសុខសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋាន
01-07-2026 15:12
(ព្រៃវែង)៖ ដើម្បីឆ្លើយតប និងបង្កើនទំនុកចិត្តជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ អធិការដ្ឋាននគរបាលស្រុកពារាំង បានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់របស់ខ្លួន ក្នុងការរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានទាំងមូល។
លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការនគបាលស្រុកពារាំង បានឱ្យដឹងថា អធិការដ្ឋាននគបាលស្រុកពារាំង បានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន បង្កើនការស្រាវជ្រាវ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់ ល្បែងស៊ីសងខុសច្បាប់ មុខសញ្ញាចែកចាយ ឬប្រើប្រាស់គ្រឿងញៀន និងបង្ក្រាបក្មេងទំនើង ព្រមទាំងក្មេងសិស្សសាលាដែលគេចសាលា ប្រមូលផ្ដុំនៅតាមកន្លែងមួយចំនួន ដើម្បីយកមកអប់រំណែនាំ។
អធិការស្រុក ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជំរុញការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ជាពិសេសការអប់រំណែនាំ និងការល្បាតតាមភូមិឋាននានាទាំងយប់ទាំងថ្ងៃ។ បង្កើនការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាកង្វល់ចម្បងមួយរបស់ប្រជាពលរដ្ឋ។
លោកអធិការបានបន្តទៀតថា ក្រោមវត្តមានរបស់លោកស្នងការនគរបាលខេត្តព្រៃវែងបានដាក់បទបញ្ជាមកអធិការដ្ឋាននគរបាលស្រុក កងកម្លាំងនគរបាលប៉ុស្តិ៍ចុះក្បាតទាំងយប់ទាំងថ្ងៃ និងបង្ក្រាបបានរាល់បទល្មើសនានា នៅក្នុងមូលដ្ឋាន បានធ្វើឲ្យប្រជាពលរដ្ឋរីករាយសាទរជាមួយនឹងសមត្ថកិច្ចយ៉ាងខ្លាំងហើយលោកអធិការប្តេជ្ញា និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅស្រុកពារាំងប្រកបដោយសុខសុវត្ថិភាពខ្ពស់៕
















