* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកឧកញ៉ា សៀ ឬទ្ធី តំណាងឱ្យវិស័យឯកជនរបស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ នៃក្រុមអ្នកដឹកនាំថ្មីឆ្នាំ២០២៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាលីន ប្រទេសចិន

01-07-2026 15:51

(ទីក្រុងដាលីន)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រីដ គ្រុប បានតំណាងឱ្យវិស័យឯកជនរបស់ប្រទេសកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ នៃក្រុមអ្នកដឹកនាំថ្មីឆ្នាំ ២០២៦ (AMNC26) របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដែលត្រូវបានស្គាល់ផងដែរថាជា «កិច្ចប្រជុំដាវ៉ូសរដូវក្តៅ» (Summer Davos) ដែលមានរយៈពេល៣ថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងដាលីន សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំ AMNC26 នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការបង្កើតថ្មីក្នុងកម្រិតទ្រង់ទ្រាយធំ» (Innovating at Scale) ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាង ១,៧០០ នាក់ មកពីជាង ៩០ ប្រទេសនិងតំបន់ ដែលរួមមានតំណាងមកពីផ្នែកអាជីវកម្ម រដ្ឋាភិបាល ស្ថាប័នអប់រំ អង្គការអន្តរជាតិ និងសហគមន៍សហគ្រិន។ កិច្ចពិភាក្សាបានផ្តោតលើសំណួរគន្លឹះចំនួនប្រាំនាពេលបច្ចុប្បន្ន រួមមាន៖ ការតម្រង់ទិសដៅក្នុងតថភាពពាណិជ្ជកម្មនិងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរ, ជំពូកសេដ្ឋកិច្ចបន្ទាប់របស់ប្រទេសចិន, ការបកប្រែបច្ចេកវិទ្យាដែលកំពុងលេចធ្លោឱ្យទៅជាផលជាក់ស្តែងក្នុងពិភពពិត, ការបង្កើតការងារសម្រាប់ជំនាន់ក្រោយ, និងការកំណត់ទីតាំងនៃការផ្លាស់ប្តូរថាមពលជាប្រភពនៃភាពប្រកួតប្រជែង។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា បានចូលរួមក្នុងវគ្គប្រជុំកម្រិតខ្ពស់ជាសាធារណៈនិងឯកជនជាបន្តបន្ទាប់ រួមមាន ពិធីជប់លៀងអាហារពេលល្ងាចនៃបណ្តាញ Global Lighthouse Network, វគ្គប្រជុំស្តីពីការធានាថាមពលនិងវត្ថុធាតុដើមនៅក្នុងយុគសម័យភូមិសាស្ត្រនយោបាយថ្មី, កិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទីក្រុងធំៗ (Megacities) របស់ប្រទេសចិន, និងកម្មវិធីអាហារថ្ងៃត្រង់ IGWEL ស្តីពីការលើកកម្ពស់ស្ថិរភាពចំពេលមានវិបត្តិ។ អ្នកឧកញ៉ាក៏បានចូលរួមក្នុងវគ្គប្រជុំរួមគ្នារវាងប្រធានអាប៉ិច (APEC) និងអាស៊ាន (ASEAN) ព្រមទាំងការពិភាក្សាស្តីពីយុទ្ធសាស្ត្រឈ្នះៗ និងបញ្ហាប្រឈមសំខាន់ៗក្នុងការផ្លាស់ប្តូរពីបច្ចេកវិទ្យាទៅជាកំណើន ដែលឆ្លុះបញ្ចាំងពីការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប លើបញ្ហាដែលកំណត់ភាពប្រកួតប្រជែងរបស់អាស៊ាន និងការធ្វើសមាហរណកម្មតំបន់។

ចំណុចលេចធ្លោមួយនៃកិច្ចប្រជុំ AMNC26 គឺកិច្ចសន្ទនាពិសេសជាមួយលោក លី ឈាំង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានកំណត់អាទិភាពនៃផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការបន្តពង្រីកការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសកល។ អ្នកឧកញ៉ាក៏បានចូលរួមក្នុងវគ្គប្រជុំស្តីពីសេណារីយ៉ូនៃការផ្តល់ហិរញ្ញប្បទានដល់កំណើន និងកិច្ចសន្ទនាអាហារពេលល្ងាចស្តីពី «បញ្ញាសិប្បនិម្មិត (AI) ដែលផ្តល់លទ្ធផលពីការបង្កើតថ្មីទៅជាផលសកល» រួមជាមួយការសង្ខេបព័ត៌មានស្តីពីការវិវត្តក្នុងតំបន់ដែលទាក់ទងនឹងប្រទេសអ៊ីរ៉ង់ និងផលប៉ះពាល់របស់វាទៅលើទីផ្សារសកល។

ក្រៅពីនេះអ្នកឧកញ៉ាក៏បានជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយឥស្សរជនជាន់ខ្ពស់សកលលោក។ ការចូលរួមទាំងនេះបានពង្រឹងកិច្ចសន្ទនាដែលកំពុងបន្តរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ជាមួយស្ថាប័ន និងវិនិយោគិនសកលលោក លើកំណើនសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា និងតំបន់ជុំវិញ។ ក្នុងនាមជាសមាជិកនៃ Dalian ដែលជាអ្នកបានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកលើសពីប្រាំដង អ្នកឧកញ៉ា ក៏បានចូលរួមក្នុងពិធីទទួលស្វាគមន៍ពិសេសជាមួយសមាជិកដទៃទៀតដែលជាអ្នកចូលរួមយូរអង្វែងនៃវេទិកានេះដែរ។

ការចូលរួមរបស់អ្នកឧកញ៉ានៅក្នុងកិច្ចប្រជុំ AMNC26 នេះ គឺបន្ទាប់ពីការចូលរួមរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប កាលពីដើមឆ្នាំនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងដាវ៉ូស (Davos) ដែលគូសបញ្ជាក់ពីការចូលរួមប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនជាមួយវេទិកាសកលលោក និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់តួនាទីរបស់កម្ពុជានៅក្នុងអាស៊ាន និងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កិច្ចពិភាក្សាដែលកំណត់អនាគតនៃការតភ្ជាប់ក្នុងតំបន់ ការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាពដែលដឹកនាំដោយការវិនិយោគ៕