* តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz
* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជំនួបមិត្តភាពរវាងក្រុមបាល់ទាត់ FCA និងក្រុមបាល់ទាត់ទូរទស្សន៍ជាតិកម្ពុជា (TVK) គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា ! (Video inside)

01-07-2026 15:57

(ភ្នំពេញ)៖ ដោយមានការឧបត្ថម្ភពីភេសជ្ជៈ Pocari Sweat ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ FCA និងក្រុមបាល់ទាត់ទូរទស្សន៍ជាតិកម្ពុជា (TVK) ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ឃីងស្ពត ប្រកបដោយជោគជ័យ ជាលទ្ធផលក្រុមទាំងពីរ គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា។

លើវាលស្មៅសប្បនិម្មិត ២តង់រយៈពេលសរុបចំនួន ១០០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប៉ះទង្គិចគ្នា ធ្វើឱ្យកីឡាករណាម្នាក់រងរបួសនោះឡើយ។

លោក លឹម ជាវុត្ថា អគ្គនាយក Fresh News, CoolApp & Fresh AI និងជាប្រធានបាល់ទាត់ FCA និងលោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបង្ហាញនូវក្តីរីករាយ ចំពោះការប្រកួតបាល់ទាត់មិត្តភាពនេះ ដែលជំរុញឱ្យមន្ត្រី និងបុគ្គលិកនៃស្ថាប័នព័ត៌មានបានស្គាល់គ្នា បង្កើតនូវសាមគ្គីភាពដ៏រឹងមាំ បង្កើនកិច្ចសហការ និងជំរុញស្មារតីស្រឡាញ់សុខភាព តាមរយៈការលេងកីឡា និងហាត់ប្រាណ បន្ទាប់ពីនឿយហត់ពីការងារប្រចាំថ្ងៃ ព្រោះថាការមានសុខភាពល្អ គឺជារង្វាន់ដ៏មានតម្លៃបំផុតសម្រាប់បុគ្គលិកគ្រប់រូប។

គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។

លោកអគ្គនាយកស្ថាប័នព័ត៌មានទាំងពីរ បានអំពាវនាវរួមគ្នាដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ។

ជាមួយគ្នានេះ ប្រធានក្រុមទាំងពីរសុទ្ធតែអះអាងដូចគ្នាថា នឹងមានការប្រកួតមិត្តភាពបែបនេះលើកក្រោយៗទៀត អាចរយៈពេល១ខែជួបគ្នាម្តង៕