* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តី ឈាង រ៉ា ជំរុញមន្រ្តីសុខាភិបាល ត្រូវខិតខំបន្ថែមទៀត ដើម្បីបន្ដរក្សាភាពវិជ្ជមាននៃការបម្រើសេវាសុខាភិបាល តាមតម្រូវការរបស់ប្រជាជនយ៉ាងមានទំនុកចិត្ត

01-07-2026 15:55

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបន្ដជំរុញលើកទឹកចិត្ដដល់មន្ដ្រីក្រោមឱវាទ ត្រូវខិតខំអភិវឌ្ឍខ្លួនជាបន្ដបន្ទាប់ទៀត រួមទាំងជំនាញទន់ផងដែរ ដើម្បីបម្រើសេវាសុខាភិបាល ជូនប្រជាជនកាន់តែមានភាពល្អប្រើសើរ និងជឿទុកចិត្ដ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្នុងឱកាស បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២១ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន៣១១៧នាក់ នាថ្ងៃអង្គារ១រោច ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២៖០០នាទីរសៀល។

រដ្ឋមន្រ្តីសុខាភិបាល បានថ្លែងថា «មូលដ្ឋានសុខាភិបាល បានបង្កើននូវទំនុកចិត្តជូនប្រជាជនកាន់តែច្រើន មកទទួលសេវាសុខាភិបាលតាមតម្រូវការ។លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល រហូតទទួលបានការវាយតំលៃជាវិជ្ជមាន ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបានជំរុញឱ្យមន្រ្តីសុខាភិបាល រក្សារូបភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព»។

នាឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកប្រធានបទទាក់ទងនឹងការកំណត់គោលដៅ ក្នុងផែនការដែលទាមទារឱ្យមានការយល់ដឹងស្ថានភាពបច្ចុប្បន្នជាមុនសិន និងមានភាពក្លាហាន ក្នុងការកំណត់គោលដៅខាងមុខ។ បន្ថែមពីនេះ ការធ្វើផែនការក៏តម្រូវឱ្យមានការគិតគូរទៅលើអាទិភាព ដែលផ្តោតទៅលើភាពបន្ទាន់ និងភាពសំខាន់របស់គោលដៅទាំងនោះ។

ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២១ខាងលើនេះ ក្រុមការងារនៃមណ្ឌលសុខភាពស្វាយជុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញចែករំលែកសមិទ្ធិផលការងារបស់ខ្លួនរហូតក្លាយទៅជាមណ្ឌលសុខភាពគំរូមួយ។ មណ្ឌលសុខភាពស្វាយជុក បានបញ្ជក់ថាការរួបរួមសាមគ្គីគ្នា រវាងបុគ្គលិកមណ្ឌលសុខភាព និងការសហការល្អរវាងមណ្ឌលសុខភាព និង អជ្ញាធម៌ឃុំស្វាយជុកជាចំនុចខ្លាំងរបស់មណ្ឌលសុខភាព។ ជាលទ្ធផលការសហការល្អនេះបានជំរុញឱ្យមណ្ឌលសុខភាពស្វាយជុក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធម៌គ្រប់លំដាប់ថ្នាក់ សហគមន៍ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តកំពង់ត្រឡាច នៅក្នុងដំណើរអភិវឌ្ឍខ្លួនឱ្យទៅជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិ៕