* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្ទីរព័ត៌មានខេត្តសៀមរាបនឹងចាប់ផ្ដើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅដើមខែកក្កដានេះ

01-07-2026 16:26

(សៀមរាប)៖ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបន្ទុករួម បានលើកឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះថា មន្ទីរព័ត៌មានខេត្តសៀមរាប នឹងចាប់ផ្ដើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។

លោកបានថ្លែងថា ដែលផ្ដោតលើការពង្រឹងអក្ខរកម្មព័ត៌មានដល់សាធារណជន ជាពិសេសយុវជនដោយអនុវត្តយុទ្ធសាស្ត្រ «៣កុំ ១ការពារ» ជាអាវក្រោះឌីជីថល ដើម្បីទប់ស្កាត់ព័ត៌មានបំភ្លៃ និងព័ត៌មានមិនពិត ដែលចាប់ផ្ដើមអនុវត្តចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦នេះតទៅ។

លោកបានបន្តថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» បានដើរតួនាទីយ៉ាងសំខាន់ ជាខែលការពារពលរដ្ឋ ពិសេសជួយយុវជនកម្ពុជាឱ្យជៀសផុតពីហានិភ័យនៃការឆបោក, ការកេងចំណេញផ្នែកនយោបាយ, គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ, បានចូលរួមផ្ដល់ស្ថិរភាពសតិអារម្មណ៍ ដោយទប់ស្កាត់បាននូវការធ្លាក់ចូលក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយ។

លោក យឿន ចាន់ បានលើកឡើងថា យុទ្ធនាការនេះ ជាក្លាយជាសក្ខីកម្មឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការពង្រឹងសន្ដិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជា ឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។

លោក យឿន ចាន់ បានបញ្ជាក់ថា កាលពីជំហានទី១ យុទ្ធនាការនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមពីអាជ្ញាធរខេត្ត អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្ដាញសង្គម សិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋទូទៅយ៉ាងផុលផុស។ យ៉ាងណា សម្រាប់យុទ្ធនាការជំហានទី២នេះ បន្ទាប់ពីក្រសួងព័ត៌មានបានប្រកាសបើក និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីខែឧសភា ឆ្នាំ២០២៦កន្លងទៅ មន្ទីរព័ត៌មានខេត្តសៀមរាប ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំយុទ្ធនាការនេះ ដែលនឹងចាប់ផ្ដើមពីដើមខែកក្កដា ឆ្នាំ២០២៦នេះ។

អនុប្រធានមន្ទីរ ក៏បានអំពាវនាវដោយទទូចដល់សាធារណជនទូទៅ ជាពិសេសយុវជនប្រើបច្ចេកវិទ្យាឱ្យចំគោលដៅការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្នចំពោះការចែកចាយព័ត៌មានមិនពិតដែលកំពុងចរាចរលើបណ្ដាញសង្គម។ នៅពេលដែលយើងប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវតាមគោលដៅ វានឹងផ្ដល់ផលប្រយោជន៍ និងផ្ដល់តម្លៃមកឱ្យយើងវិញ។

សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២នេះ មន្ទីរព័ត៌មានខេត្តសៀមរាប នឹងរៀបចំឡើងផ្ទាល់ចំនួន ៤ទីតាំង រួមមាន៖ វិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប, វិទ្យាល័យ ហ៊ុន សែន ស្វាយធំ ក្នុងស្រុកប្រាសាទបាគង, វិទ្យាល័យបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ក្នុងស្រុកពួក ខេត្តសៀមរាប៕