* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន ជួបពិភាក្សាការងារជាមួយប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Taica Corporation ដែលស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា

01-07-2026 16:45

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមពីលោក Taito Suzuki ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Taica Corporation នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែល Fresh News ទទួលបាន។

លោកឯកអគ្គរាជទូត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Suzuki និងបានសម្តែងការកោតសរសើរចំពោះវត្តមានយូរអង្វែង និងការវិនិយោគរបស់ក្រុមហ៊ុន Taica Corporation នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២។

លោកបានសរសើរចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគ ការបង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងគំនិតផ្តួចផ្តើមទំនួលខុសត្រូវក្នុងការងារសង្គមជាច្រើនរបស់ក្រុមហ៊ុន ដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កម្ពុជា។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈជុំវិញបរិយាកាសវិនិយោគអំណោយផលរបស់ប្រទេសកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អភាពងាយស្រួលនៃការធ្វើអាជីវកម្ម លើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន និងទាក់ទាញការវិនិយោគបរទេសដែលមានគុណភាព។ ក្នុងនោះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន Taica Corporation ឱ្យស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

លោក Suzuki បានបញ្ជាក់ជាថ្មី អំពីទំនុកចិត្តរបស់ក្រុមហ៊ុន Taica Corporation ចំពោះសក្ដានុពលវិនិយោគរបស់ប្រទេសកម្ពុជា និងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ខណៈពេលដែលបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមចូលរួមសហគមន៍ជាបន្តបន្ទាប់របស់ក្រុមហ៊ុន Taica រួមមានការគាំទ្រដល់ការអប់រំ ការអភិវឌ្ឍយុវជន សកម្មភាពកីឡា និងការផ្លាស់ប្ដូរវប្បធម៌ ដែលបានពង្រឹងបន្ថែមទៀតនូវមិត្តភាពរវាងប្រជាជនកម្ពុជា និងជប៉ុន។

លោកឯកអគ្គរាជទូត បានជម្រាបជូនលោក Suzuki អំពីវិធានការជាក់ស្តែងដែលបានអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត និងទម្រង់ផ្សេងទៀតនៃឧក្រិដ្ឋកម្មឆ្លងដែន៕