* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បើកប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ៣៨គីឡូក្រាម

01-07-2026 16:55

(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ ដោយដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ជិត ៣៨គីឡូក្រាម នៅចំណុចកន្ទុយកោះហឹប ភូមិកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ៩៖២០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៧៤៧ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមន្ទីរបរិស្ថានខេត្ត។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះជនសង្ស័យបានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវវត្ថុតាងថ្នាំញៀនមួយចំនួនធំ។

ក្រោយរឹបអូបាន ថ្នាំញៀនត្រូវបានដាក់ថ្លឹង និងត្រួតពិនិត្យក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង, លោក អ៊ន រី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ត្រី សេង សុភាព ព្រមទាំងប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងផងដែរ។

លទ្ធផល នៃការត្រួតពិនិត្យវត្ថុតាងគ្រឿងញៀនដែលបានរឹបអូសខាងលើ គឺមានប្រភេទមេតំហ្វេតាមីន (ICE / ម៉ាទឹកកក) ចំនួន ៣៧កញ្ចប់ធំ ដែលមានទម្ងន់សរុប ៣៧,៧១១.៧ក្រាម (ថ្លឹងទាំងសម្បកថង់) ឬប្រហាក់ប្រហែលជិត ៣៨គីឡូក្រាម។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត កំពុងដុតដៃដុតជើងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូង ខេត្តស្ទឹងត្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់ ព្រមទាំងបន្តស្រាវជ្រាវ និងដេញប្រមាញ់ស្វែងរកតម្រុយ ដើម្បីចាប់ខ្លួនជនសង្ស័យដែលបានរត់គេចខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន៕