* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ACU រកឃើញបេក្ខជន ៣នាក់ ប្រើប្រាស់ឯកសារក្លែងបន្លំក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តី ជា វ៉ាន់ដេត និងទូតជប៉ុនប្រចាំកម្ពុជា ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា លើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល

01-07-2026 17:26

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោក បានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា លើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល មជ្ឈមណ្ឌលទិន្នន័យជាតិ កិច្ចសហប្រតបត្តិការរវាងស្ថាប័នទាំងពីរ នាពេលកន្លងមក និងកិច្ចការងារដែលត្រូវសហការគ្នាបន្ត។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរាជទូត បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាមួយគ្នា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានជូនពរ លោកឯកអគ្គរាជទូត បានទទួលនូវជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មរបស់ខ្លួន៕