* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh News ចូលរួមវេទិកាសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន–អាស៊ាន នៅប្រទេសចិន

01-07-2026 18:32

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC) បានអញ្ជើញបណ្តាញព័ត៌មាន Fresh News ចូលរួមវេទិកាសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន–អាស៊ាន នៅប្រទេសចិន។

លោកអគ្គនាយក លឹម ជាវុត្ថា បានចាត់តាំងលោកនិពន្ធនាយករង កែវ ពិសិដ្ឋ ទៅចូលរួមវេទិកាសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន–អាស៊ាន មួយនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

លិខិតអញ្ជើញបានឲ្យដឹងថា «ឆ្នាំ២០២៦ គឺជាឆ្នាំគម្រប់ខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ាន។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនលើវិស័យបេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់ការផ្លាស់ប្តូរអរិយធម៌ឱ្យកាន់តែស៊ីជម្រៅ មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC) នឹងរៀបចំ វេទិកាសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន–អាស៊ាន នៅទីក្រុង តុនហួង (Dunhuang) ខេត្តកានស៊ូ (Gansu) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦»។

បើតាមលិខិតអញ្ជើញដដែល ដោយផ្អែកលើភាពជោគជ័យនៃការរៀបចំកន្លងមកនៅតំបន់ ក្វាងស៊ី (Guangxi) និង កានស៊ូ (Gansu) ក្នុងឆ្នាំ២០២៤–២០២៥ វេទិកានេះបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់លើកកម្ពស់មិត្តភាព និងការយល់ដឹងទៅវិញទៅមក ដែលត្រូវបានទទួលស្គាល់ដោយអតីតអគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Irina Bokova។

ក្រោមប្រធានបទ «បេតិកភណ្ឌស្ថិតស្ថេរ សម្រស់រួមសម្រាប់មនុស្សទាំងអស់» (Enduring Heritage, Shared Beauty for All) ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំតំណាងមកពីអង្គការអន្តរជាតិ អ្នកការទូតអាស៊ាន អ្នកប្រាជ្ញ ស្ថាប័នស្រាវជ្រាវ (Think Tanks) ស្ថាប័នសារព័ត៌មាន និងអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ។

កិច្ចពិភាក្សានឹងផ្តោតលើការអភិរក្សប្រកបដោយនវានុវត្តន៍ កិច្ចសហប្រតិបត្តិការពហុភាគី និងការសហការឆ្លងវិស័យ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃបេតិកភណ្ឌរួមរបស់យើង។

ក្នុងឱកាសនៃវេទិកាសន្ទនានេះ នឹងមានការរៀបចំដំណើរទស្សនកិច្ចពិសេសសម្រាប់អ្នកសារព័ត៌មានអន្តរជាតិ ដែលរួមមានការចុះទស្សនកិច្ចនៅតាមទីតាំងជាក់ស្តែងផងដែរ៕