* UPDATE៖ ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
* ចិននឹងបើកវេទិកាការពារជាតិ នៅចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់
* លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា
* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

CoolApp បញ្ចេញជំនាន់ថ្មី Android V.33 ជាមួយការកែលម្អរូបរាង QR Channel ថ្មី, វីដេអូ Streaming កាន់តែរលូន !

01-07-2026 19:28

(ភ្នំពេញ)៖ កម្មវិធីផ្ញើសារ និងទំនាក់ទំនងឈានមុខគេដំបូងបង្អស់របស់កម្ពុជា CoolApp បានធ្វើការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណែទម្រង់ថ្មីចុងក្រោយគឺ Android version 33 សម្រាប់ប្រព័ន្ធប្រតិបត្តិការនៅក្នុងកម្មវិធី Google Play ហើយ។ ការធ្វើបច្ចុប្បន្នភាពលើកនេះ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់បទពិសោធន៍របស់អ្នកប្រើប្រាស់ឱ្យកាន់តែមានភាពរលូន រហ័សទាន់ចិត្ត និងសម្បូរបែបជាងមុន។

សម្រាប់កំណែទម្រង់នេះបានផ្តោតសំខាន់ទៅលើការកែកម្អមុខងារស្នូល និងការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាម្ចាស់ឆានែល (Channel Owners) ផងដែរ រួមមាន៖

* កែលម្អរូបរាង QR កូដរបស់ Channel កាន់តែស្រស់ស្អាត៖ ផ្ទាំងកូដ QR សម្រាប់ចែករំលែក ឬទាក់ទាញអ្នកគាំទ្រឱ្យចូលរួមក្នុង Channel ត្រូវបានរចនាឡើងវិញយ៉ាងផ្ចិតផ្ចង់ មានភាពទាក់ទាញ ទំនើប និងមានស្តង់ដារសោភ័ណភាពខ្ពស់ជាងមុន។

* មុខងារ Streaming វីដេអូកាន់តែរលូន៖ ការទស្សនាវីដេអូនៅក្នុងកម្មវិធី ត្រូវបានបង្កើនល្បឿន និងកាត់បន្ថយការរអាក់រអួល (Buffering) ធ្វើឱ្យការទស្សនាមានភាពរលូន។

* ពង្រីកការសរសេរ Caption របស់ Channel បានវែងជាងមុន៖ នេះជាដំណឹងដ៏រីករាយសម្រាប់អ្នកបង្កើតមាតិកា (Content Creators) ដោយសារតែនៅក្នុងកំណែទម្រង់ថ្មីនេះ លោកអ្នកអាចសរសេរអត្ថបទពិពណ៌នា ឬព័ត៌មានលម្អិត (Caption) អមជាមួយរូបភាព ឬវីដេអូនៅក្នុង Channel បានវែង និងក្បោះក្បាយជាងមុន មិនចង្អៀតដូចកំណែទម្រង់ចាស់ឡើយ៕

Please download:
https://downloads.coolapp.com.kh