* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី រៀបចំកម្មវិធីតម្រង់ទិស និងផ្សព្វផ្សាយអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ជូនសិស្សានុសិស្ស ៣៧៣ នាក់

01-07-2026 19:38

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៦នេះ វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី បានរៀបចំកម្មវិធី «ចុះតម្រង់ទិស លើកទឹកចិត្ត និងផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាធារណរដ្ឋប្រជាមានិតចិន» ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន៣៧៣នាក់ ដើម្បីជាទម្រង់ទិសដៅ និងត្រៀមលក្ខណៈសម្បត្តិសម្រាប់ជំហានបន្ទាប់ក្រោយបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ក្នុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងតបតាមការអញ្ជើញរបស់ លោក ឃឹម សុខុម នាយកវិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី ដោយមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ពី លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ព្រមទាំងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា ចូលរួមជាវាក្មិនកិត្តិយស។ កម្មវិធីនេះក៏មានការចូលរួមពី លោក អ៊ុង ស៊ីមថៃហួរ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (អាណត្តិទី១០) ព្រមទាំងសហការី និងលោកគ្រូ-អ្នកគ្រូជាច្រើនរូបផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ឃឹម សុខុម នាយកវិទ្យាល័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារសមាគមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកចែករំលែកចំណេះដឹង និងឱកាសអាហារូបករណ៍ដ៏កម្រនេះ ដល់សិស្សានុសិស្សដល់មូលដ្ឋានផ្ទាល់ ដែលនេះជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគត។

នៅក្នុងបទឧទ្ទេសនាមតម្រង់ទិស និងលើកទឹកចិត្ត លោក អ៊ុំ វុទ្ធទី បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាទស្សនវិស័យសំខាន់ៗក្នុងការជ្រើសរើសជំនាញសិក្សាឱ្យស្របទៅនឹងទីផ្សារពលកម្ម បទពិសោធន៍នៃការរស់នៅ និងការសិក្សានៅប្រទេសចិន។ លើសពីនេះ លោកប្រធាន បានពន្យល់យ៉ាងក្បោះក្បាយអំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ ស្វែងយល់ពីប្រព័ន្ធអប់រំរបស់ចិន និងឱកាសមាសសម្រាប់សិស្សានុសិស្សកម្ពុជា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ ក្នងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានរំលេចយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់យុវជន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការទទួលបាននូវការបណ្តុះបណ្តាសមត្ថភាពយុវជន ទាំងផ្នែកសង្គម និងផ្នែកវិទ្យាសាស្ត្រ។

ជាមួយគ្នានោះដែរ លោក អ៊ុង ស៊ីមថៃហួរ ប្រធានសមាគមអាណត្តិទី១០ និងក្រុមការងារ ក៏បានចូលរួមណែនាំបន្ថែមអំពីតួនាទីរបស់សមាគមក្នុងការជួយសម្របសម្រួល គាំទ្រ និងមើលថែដល់និស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅប្រទេសចិន ធានាបាននូវភាពកក់ក្តៅ និងជោគជ័យក្នុងការសិក្សា។

ទន្ទឹមគ្នានេះ កញ្ញា សេង សារានី ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនត្រពាំងឫស្សី និងជាបេក្ខជនជ័យលាភីអាហារូបករណ៍រដ្ឋចិន ដែលបានប្រលងជាប់តាមរយៈការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកបទពិសោធន៍ ក្នុងការសិក្សា និងការប្រលងអាហារូបករណ៍។

កម្មវិធីបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល រស់រវើក និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយសិស្សានុសិស្សទាំង ៣៧៣នាក់ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការចោទសួរដេញដោលយ៉ាងផុសផុល និងទទួលបាននូវការយល់ដឹងកាន់តែច្បាស់ក្នុងការកំណត់គោលដៅជីវិត និងឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីនាំយកចំណេះដឹងត្រឡប់មកអភិវឌ្ឍន៍មាតុភូមិវិញ។ ឆ្លៀងក្នុងឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីទ្រទ្រង់បរិស្ថានក្នុងវិទ្យាល័យផងដែរ៕