* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លើកទឹកចិត្ត និងផ្តល់ថវិកាដល់យុវតីមានជំងឺប្រចាំកាយ សម្រាប់ការព្យាបាលនៅភ្នំពេញ

01-07-2026 20:51

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់យុវតីជាសិស្សម្នាក់ ដែលមានជំងឺប្រចាំកាយជាច្រើនខែឆ្នាំមកហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យឯកទេសក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិតក៏បាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល ផ្តល់ជូនដល់គ្រួសារយុវតីរូបនេះផងដែរ។

យុវតីរងគ្រោះជាសិស្សរៀនថ្នាក់ទី៨ នៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរត្បូង មានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយសារតែជីវភាពគ្រួសារមានការខ្វះខាត មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើការព្យាបាលជំងឺប្រចាំកាយរបស់នាង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានយកចិត្តទុកដាក់ខ្ពស់ និងបានចាត់បញ្ជូននាងទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ដោយយល់ឃើញថា ជិតដល់ថ្ងៃណាត់ជួបជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យអង្គឌួងជាលើកទី២ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន មានការបារម្ភក្រែងលោក្រុមគ្រួសារយុវតីរូបនេះជួបការលំបាកក្នុងការចំណាយលើថ្លៃធ្វើដំណើរ និងខ្លាចក្រែងយុវតីមានការរារែកមិនហ៊ានទៅជួបគ្រូពេទ្យ។ ហេតុនេះហើយ ទើបនៅព្រឹកថ្ងៃទី៣០ ខែមិថុនា លោកវេជ្ជបណ្ឌិតបានអញ្ជើញចុះទៅសួរសុខទុក្ខផ្ទាល់ដល់លំនៅឋានរបស់នាង ដើម្បីផ្តល់កម្លាំងចិត្ត និងណែនាំឱ្យនាងមានការតស៊ូដើម្បីអនាគតវែងឆ្ងាយរបស់ខ្លួន ព្រមទាំងជំរុញឱ្យនាងបន្តធ្វើដំណើរទៅជួបជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យអង្គឌួង ដែលកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពជំងឺរបស់នាង។ លោកវេជ្ជបណ្ឌិតបានផ្តាំផ្ញើដល់យុវតីកុំឱ្យមានការភ័យព្រួយ និងកុំខកខានការណាត់ជួបនេះជាដាច់ខាត។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ក៏បាននាំយកថវិកាសរុបចំនួន ៥០ម៉ឺនរៀល ផ្តល់ជូនដល់យុវតីសម្រាប់ធ្វើជាសោហ៊ុយធ្វើដំណើរទៅពិនិត្យព្យាបាលនៅរាជធានីភ្នំពេញ។ ថវិកាទាំងនេះបានមកពីការរួមចំណែករបស់សប្បុរសជន និងថវិកាផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិតផ្ទាល់។ ក្នុងនោះរួមមាន ថវិកាផ្ទាល់ខ្លួនរបស់លោកបណ្ឌិត ឃុន សូគ្រីន នាយកវិទ្យាស្ថានវិទ្យាសាស្ត្រអាស៊ី ចំនួន ២០ម៉ឺនរៀល, ថវិកាផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចំនួន ១០ម៉ឺនរៀល, និងថវិការបស់វិទ្យាស្ថានវិទ្យាសាស្ត្រអាស៊ី ចំនួន ២០ម៉ឺនរៀល។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដឹកនាំដោយលោក កែវ វណ្ណដេត អនុប្រធានក្រុមការងារ អមដំណើរដោយលោក តាំង ប៊ុនទត ប្រធានគណបក្សឃុំជ្រៃបាក់ រួមទាំងអាជ្ញាធរភូមិបាញ់ឆ្គោល ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិការបស់លោកបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំជ្រៃបាក់ ជូនដល់ក្រុមគ្រួសារយុវតីខាងលើនេះផងដែរ។ ក្រុមគ្រួសារនេះមានសមាជិកសរុប ៦នាក់ ក្នុងនោះមានជនពិការ និងមានជំងឺចំនួន ៤នាក់ និងលោកតាលោកយាយវ័យចំណាស់ចំនួន ២នាក់។ អំណោយរបស់លោកឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង រួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ៥០ម៉ឺនរៀល ដើម្បីរួមចំណែកសម្រាលបន្ទុកជីវភាពខ្វះខាត ដែលគ្រួសារនេះបានបាត់បង់កម្លាំងពលកម្មក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។

សកម្មភាពមនុស្សធម៌ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសប្បុរសជនចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលជួបការលំបាក និងមានជំងឺប្រចាំកាយ ដើម្បីធានាថាពួកគេទទួលបានការព្យាបាលសមស្រប និងមានឱកាសបន្តការសិក្សាសម្រាប់អនាគត៕