* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប៣០ឆ្នាំ នៃអង្គការ PSE និងប្រគល់សញ្ញាបត្រជូនសិស្ស-និស្សិត

02-07-2026 06:49

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។

អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ជាភាសាបារាំងថា PSE ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៦ ដោយលោក និងលោកស្រី Christian និង Marie-France Des Pallières។ ដើម្បីបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា PSE បានចុះអនុស្សារណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងទទួលបានការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ១៩៩៦មក PSE បានជួយកុមារ និងយុវជនដែលមកពីគ្រួសារទីទ័លក្រ និងមិនបានទទួលការអប់រំដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ តាមរយៈកម្មវិធីប្រតិបត្តិចំនួន៦ធំៗគឺ៖ ទី១ កម្មវិធីអាហារ, ទី២ កម្មវិធីសុខភាព, ទី៣ កម្មវិធីការពារ និងការស្នាក់នៅ, ទី៤ កម្មវិធីអប់រំចំណេះទូទៅ, ទី៥ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សា និងទី៦ កម្មវិធីផ្តល់ជំនួយដល់គ្រួសារ។ កម្មវីធីទាំងអស់នេះ គឺជាការចូលរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារ និងយុវជនកម្ពុជាដែលងាយរងគ្រោះ ឲ្យទទួលបានការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឱកាសសម្រាប់ជីវិតប្រសើរឡើង។ ការប្រារព្ធខួប៣០ឆ្នាំនេះ គឺជាការរំលឹកឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ត្រចះត្រចង់ដែលអង្គការមួយនេះ បានសម្រេចបានក្នុងរយៈពេលបីទសវត្សរ៍កន្លងមក។

រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ មានកុមារ និងយុវជនក្រីក្រនិងងាយរងគ្រោះជាង១៥,០០០នាក់ បាននិងកំពុងទទួលបានការអប់រំចំណេះទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការគាំទ្រផ្សេងៗ។ ក្នុងនោះមានសិស្ស-និស្សិតជាង៨,០០០នាក់ បានបញ្ចប់ការសិក្សាវិជ្ជាជីវៈ និងកំពុងចូលរួមចំណែក នៃកម្លាំងពលកម្មជំនាញលើគ្រប់វិស័យការងារទូទាំងប្រទេសកម្ពុជា និងបានក្លាយជាបុគ្គលគំរូ នៅក្នុងសហគមន៍។ នាពេលបច្ចុប្បន្ននេះ ​PSE នៅតែបន្តបេសកកម្មអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគាំទ្រផ្សេងៗដល់កុមារ និងយុវជនក្រីក្រ និងងាយរងគ្រោះជិត ៧,០០០នាក់ជារៀងរាល់ឆ្នាំ។

វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការងារមនុស្សធម៌ និងការអប់រំ ដើម្បីធានាថាកុមារ និងយុវជនគ្រប់រូបទទួលបានឱកាសស្មើៗ គ្នាសម្រាប់អនាគតដ៏ល្អប្រសើរ។ ពិធីនេះមិនត្រឹមតែជាការអបអរសាទរខួប៣០ឆ្នាំនៃអង្គការ PSE ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកទឹកចិត្តដល់សិស្ស-និស្សិតជំនាន់ក្រោយ ឲ្យបន្តខិតខំរៀនសូត្រ និងក្លាយជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ៕