* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ សហម្ចាស់ផ្ទះអាមេរិក ឡើងវគ្គ ១៦ក្រុមដូចកាណាដា និងមិចស៊ិក ក្រោយឈ្នះបូស្នី ២-០

02-07-2026 09:18

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក សហម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2026 បានឡើងទៅវគ្គ ១៦ក្រុមដូចទៅនឹងកាណាដា និងមិចស៊ិកផងដែរ ក្រោយទម្លាក់គូប្រជែងបូស្នី ២-០ ពីក្នុងវគ្គ ៣២ក្រុមនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា អាមេរិក ដែលទទួលបានសិទ្ធិរៀបចំ World Cup លើកទី២ គិតចាប់ពីឆ្នាំ១៩៩៤ នឹងត្រូវពើបប្រទះ ប៊ែលហ្ស៊ិក នៃវគ្គចាញ់-ធ្លាក់ជាបន្តទៀត ក្រោយពេលក្រុមនៅអឺរ៉ុប (UEFA) បានវាយបកទម្លាក់សេណេហ្គាល់ ក្នុងម៉ោងថែម ១៥នាទី ២ដងនាព្រឹកថ្ងៃនេះដែរ។

ខ្សែប្រយុទ្ធ Folarin Balogun ជាអ្នករកបានគ្រាប់នាំមុខ ១-០ នៅចុងវគ្គទី១ មុនពេលទទួលបានកាតក្រហមនៅវគ្គ ចាញ់-ធ្លាក់ជាប្រវត្តិសាស្រ្តនៅ World Cup គិតចាប់តាំងពី Zinedine Zidane ធ្លាប់ទទួលបានកាលផ្តាច់ព្រ័ត្រឆ្នាំ២០០៦ លេងទល់នឹងអាសូរីអ៉ីតាលី។

ចូលដល់នាទី៨២ មិត្តរួមក្រុម Tillman ធ្វើបានសម្រេចគ្រាប់ទី២ សម្រាប់សហរដ្ឋអាមេរិក ដោយលេងតែសមាជិក ១០នាក់ប៉ុណ្ណោះចាប់ពីនាទី៦៤ មក ដ្បិតក្រុមនៅអឺរ៉ុប បូស្នី ក្នុងនាមក្រុមលេខ៣ ចេញពីពូល B ពុំអាចធ្វើអ្វីម្ចាស់ផ្ទះបានឡើយ ទោះបីស៊ុតបាន ៧ជើងក៏ដោយ។

គិតមកទល់ពេលនេះ វគ្គ ១៦ក្រុមនៃ World Cup ជំនាន់ទី២៣ រកបាន ១០ប្រទេសហើយដោយរួមមាន ប៉ារ៉ាហ្គាយ ប៉ះបារាំង, កាណាដា ជួបម៉ារ៉ុក, អាមេរិក ប៉ះប៊ែលហ្ស៊ិក, ប្រេស៊ីល ជួបន័រវេស និងមិចស៊ិក ប៉ះអង់គ្លេស៕