* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនឯកអគ្គរដ្ឋទូតរុស្សី ដែលបានអបអរក្នុងឱកាសគម្រប់ខួប ៧៥ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា (Video inside)

02-07-2026 09:29

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានផ្ញើលិខិតថ្លែងអំណរគុណជូនលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសគម្រប់ខួប ៧៥ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា។

លិខិតនោះ មានខ្លឹមសារដូចតទៅ៖ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះសរចំពោះសារលិខិតអបអរសាទរ និងសព្ទសាធុការពររបស់ ឯកឧត្តម ជូនរូប ក្រុមគ្រួសារ និងគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសគម្រប់ខួប៧៥ឆ្នាំ នៃថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជា។

ខ្ញុំសូមផ្តល់តម្លៃខ្ពស់ចំពោះការវាយតម្លៃខ្ពស់របស់ឯកឧត្តម ចំពោះតួនាទីដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ក្នុងការតស៊ូរំដោះ កសាងឡើងវិញ និង អភិវឌ្ឍប្រទេសជាតិរបស់យើង ព្រមទាំងចំពោះការទទួលស្គាល់ និងការគាំទ្រប្រកបដោយសមានចិត្ត របស់ឯកឧត្តម ចំពោះសមិទ្ធផលនានាដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានសម្រាប់ប្រទេស និង ប្រជាជនកម្ពុជា។

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានកត់សម្គាល់ឃើញថា ស្មារតី ហើយកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់យើង បន្តរីកចម្រើនកាន់តែខ្លាំងក្លា សាមគ្គីភាពរវាងគណបក្សទាំងពីររបស់យើងនៅតែរក្សាបានយ៉ាងរឹងមាំ ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរចំពោះប្រជាជននៃប្រទេសរុស្ស៊ី សូមទទួលបានវិបុលភាព និងសុខុមាលភាពជានិច្ច ហើយសូមជូនពរប្រទេសរុស្ស៊ី ឱ្យទទួលបាននូវភាពជោគជ័យកាន់តែធំធេង៕