* លោក ត្រាំ ច្រានចោលព័ត៌មានថាក្រុមហ៊ុនចិនជួយអ៉ីរ៉ង់ មុនការវាយប្រហារដែលសម្លាប់ទាហានអាមេរិក
* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមសេនាតេជោសន្តិភាព នាំបច្ច័យ និងសម្ភាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមបុណ្យសពគ្រួសារវីរកងទ័ព កំពុងឈរជើងការពារទឹកដី នៅសមរភូមិមុខ

02-07-2026 09:47

(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានដំណឹងមរណរបស់ឪពុកពលបាលទោ ងួន ខាំបូ ជាវីរកងទ័ព កំពុងឈរជេីងការពារទឹកដីនៅជួរមុខ ភ្លាមៗលោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព បានចាត់ឱ្យក្រុមសេនាតេជោសន្តិភាព នាំយកបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤លានរៀល អង្ករ ២០០គីឡូក្រាម និងសម្ភារមួយចំនួនទៀត ដេីម្បីផ្តល់ជូនដល់ក្រុមគ្រួសារសព យកទៅចាត់ចែងធ្វេីពិធីបុណ្យតាមប្រពៃណីខ្មែរ។

ឪពុកពលបាលទោ ងួន ខាំបូ រស់នៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានជំងឺមហារីកធ្ងន់ធ្ងរ ហើយក្រុមសេនាតេជោសន្តិភាព ក៏ធ្លាប់បានចុះសួរសុខទុក្ខ និង នាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ជាថវិកាចំនួន ១លានរៀល និងសម្ភារមួយចំនួនជូនដល់ក្រុមគ្រួសារគាត់ម្តងហើយ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងមកនេះ៕