* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ៣ប្រកួតរាត្រីនេះវគ្គ ៣២ក្រុម, ព័រទុយហ្គាល់ ប៉ះក្រូអាត លេងម៉ោង ៦ព្រឹកស្អែក

02-07-2026 10:26

(បរទេស)៖ ៣ប្រកួតរាត្រីនេះនៃវគ្គ ៣២ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 នឹងបន្តដំណើរការដដែលនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា គ្រាដែលគូជក់ចិត្តរវាងបច្ចខែលព័រទុយហ្គាល់ និងក្រូអាត ចាប់ផ្តើមប្រកួតនាម៉ោង ៦ព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា។

ទាំងព័រទុយហ្គាល់ និងក្រូអាត សុទ្ធតែពុំដែលស្គាល់រសជាតិពាន World Cup ដូចគ្នា ក្រោយពេលរៀបចំបាន ២២សម័យមកនេះ ដ្បិតក្រឡាអុកក្រអាតបានត្រឹមរងជើងឯក ១លើកកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដោយបានចាញ់ក្រុមនៅតំបន់អឺរ៉ុបដូចគ្នា មាន់គកបារាំង ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមឈ្នះ នឹងបន្តឡើងវគ្គ ១៦ក្រុម ដោយត្រូវប៉ះក្រុមនៅអឺរ៉ុបផ្សេងទៀតពោលគឺរវាងក្រុមឈ្នះគោជល់អេស្ប៉ាញ ឬក៏អូទ្រីសដែលលេងវគ្គ ៣២ក្រុមនារាត្រីនេះ (ម៉ោងនៅកម្ពុជា)។

គូទី៨៣៖ អេស្ប៉ាញ (H1) ប៉ះ អូទ្រីស (J2) ម៉ោង ២រំលងអាធ្រាត្រ

គូទី៨៤៖ ព័រទុយហ្គាល់ (K2) ប៉ះ ក្រូអាត (L2) ម៉ោង ៦ព្រឹកស្អែក

គូទី៨៥៖ ស្វីស (B1) ប៉ះ អាល់ហ្សេរី (J3) ម៉ោង ១០ព្រឹកស្អែក។

គិតមកទល់ពេលនេះមាន ១០ក្រុមហើយហាលអាវត្រឹមវគ្គ ៣២ក្រុមនៃ World Cup លើកទី២៣ ដោយរួមមាន អាហ្វ្រិកខាងត្បូង កូដឌីវ័រ កុងហ្គោ និងសេណេហ្គាល់ មកពីតំបន់អាហ្រ្វិក និងអេក្វាទ័រ មកពីតំបន់អាមេរិកឡាទីន ហើយជប៉ុន ស្ថិតនៅតំបន់អាស៊ី រួមទាំងក្រុមនៅអឺរ៉ុបដោយមាន អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងបូស្នី៕