* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ៖ អ្នកមានបំណងចង់​ក្លាយជា​សមា​ជិក​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល គួរចូលរួម​វគ្គបណ្តុះ​បណ្តាល​សញ្ញាបត្រ​វិជ្ជាជីវៈអា​ជ្ញាកណ្តា​ល​ការ​ងារ​ជំនាន់​ទី១

02-07-2026 10:28

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិ​ការងារ នៃក្រ​សួ​ងការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានប្រកាស​បើកវគ្គ​បណ្តុះ​ប​ណ្តាល​​សញ្ញា​បត្រ​វិជ្ជាជី​វៈអា​ជ្ញាក​ណ្តា​លការ​ងារ ជំនាន់​ទី១ ចំ​នួន ៦០​នាក់ សម្រាប់​ឆ្នាំសិ​ក្សា​២០២៦-២០២៧ ដើម្បី​ជ្រើស​រើសសមាជិកអាជ្ញាកណ្ដាលដែលអ្នកបន្តវេន បង្កើនចំនួនអាជ្ញា​កណ្តាល និងការពង្រឹងសមត្ថភាព។

មន្រ្តីជំ​នាញរបស់​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដា​លវិជ្ជា​ជីវៈ​បាន​ថ្លែង​ថា វិទ្យា​ស្ថា​នកំពុង​ផ្ដល់ឱកា​សដ៏​សំខាន់​ដល់​បង​ប្អូ​នគ្រប់មជ្ឈ​ដ្ឋានដែលចង់​ក្លាយជាសមាជិកក្រុ​មប្រឹ​ក្សា​អាជ្ញា​កណ្ដាល ក្នុងការចូលរួមពង្រី​កវិសាលភាពនៃ​ការដោះ​ស្រាយវិវាទ​ការងាររបស់​ក្រុមប្រឹក្សាអា​ជ្ញាកណ្តា​ល​ឱ្យ​កាន់តែមានប្រ​សិទ្ធភា​ពថែមទៀត។

មន្រ្តីបានបញ្ជាក់ថា៖ «បច្ចុ​ប្បន្ននេះ មានសមាជិកក្រុម​ប្រឹក្សា​អាជ្ញា​ក​ណ្ដា​លមានចំនួ​នត្រឹមតែ ៣​០នាក់​ប៉ុណ្ណោះ ​ដែល​ពួ​ក​គាត់មិនអាច​ទទួលរ៉ាប់រ​ងនូវសំ​ណុំរឿង​ដែល​អាច​នឹង​មាន​ច្រើន​​បានទេ ព្រោះក្នុង​សំណុំរឿងមួ​យ ត្រូវការ​អាជ្ញាក​ណ្ដា​ល​ចំនួន ៣​នាក់ ដើម្បី​ទទួល​យកសំណុំ​រឿងមួយ​យ​កមក​ដោះ​ស្រាយ។ ​លើស​ពីនេះ យើង​ត្រូវតែ​រៀប​ចំឱ្យមា​ន​ការប​ន្តវេន ដើម្បី​បង្កើនចំនួ​នអាជ្ញា​កណ្តា​លផង និង​ការព​ង្រឹ​ងសមត្ថភាពផង ដែ​លចៀ​សវាង​ការកកស្ទះសំ​ណុំ​រឿ​ង ព្រោះតែ​ការខ្វះអា​ជ្ញាកណ្ដា​ល»​។

មន្រ្តីជំនាញរូបនេះ​​បានបន្ថែមថា ការជូ​នដំណឹងនេះ​ គឺជា​ការ​បើ​កឱកាសឱ្យ​ភាគីពាក់ព័ន្ធ​ដែលមានបំ​ណងក្លា​យ​ជាអា​ជ្ញាក​ណ្ដាល ឬអាចបំ​ពេញគុណ​វុឌ្ឍិគ្រ​ប់គ្រាន់ទៅ​តាមលក្ខខណ្ឌច្បាប់ ហើយពួកគាត់​មានបទពិ​សោធទា​ក់ទងផ្លូវ​ច្បាប់​ក្នុងវិស័​យការ​ងារ។ ពួកគាត់គ្រា​ន់តែចូល​រួមក្នុងវគ្គ​បណ្ដុះ​បណ្ដាលតម្រ​ង់ទិសជា​មួយអ្ន​កជំនា​ញ​របស់​ក្រ​សួងការងារ ហើយអាចចូលរួម​ប្រឡងប្រជែងយ​កបេក្ខភាព​ជាអាជ្ញាកណ្ដាលនាពេលខាងមុខនេះ។

បើតាមវិ​ទ្យា​ស្ថានជា​តិកា​រងារ​បា​នឱ្យដឹង​ថា បេក្ខជនដែល​មានបំ​ណង​ចុះ​​ឈ្មោះចូលរៀន ត្រូវបំពេញលក្ខ​ខណ្ឌដូច​ជា ត្រូវមានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ ឬសញ្ញា​បត្រស​មមូល, មានបទពិ​សោធការងារពា​ក់ព័ន្ធវិស័យច្បា​ប់ ឬវិស័​យ​​ការងារ ឬការ​ដោះស្រាយវិ​វាទការ​ងារ។

សម្រាប់ការចុះឈ្មោះ​ចូលរៀននិងព័ត៌មានបន្ថែម បងប្អូ​ន​អាច​ទាក់ទងតាមរ​យៈលេ​ខទូ​រស័​ព្ទ(តេឡេ​ក្រាម) ០១២ ៦៦២ ៧២៩/០៧៧ ៨៦៨ ៣៨៨/០១២ ៣៨៨ ៨៣២។ កាល​បរិច្ឆេ​ទទទួ​ល​ពាក្យចុះ​ឈ្មោះចូ​លរៀន ចាប់​ពីថ្ងៃទី១ ខែ​កក្កដា ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា​ ឆ្នាំ២០២៦៕