* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង

02-07-2026 10:34

(ភ្នំពេញ)៖ អនុវត្តតាមការណែ​នាំដ៏ខ្ពង់​ខ្ពស់របស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋម​ន្ត្រី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ក្រសួងកា​រងារ និងបណ្តុះ​បណ្តា​លវិជ្ជាជីវៈ អំពាវនាវដ​ល់បងប្អូនអ​តីតពល​ករខ្មែរ​ ដែលបានវិល​ត្រឡប់​មក​ពីប្រ​ទេសថៃ និងប្រជាព​លរដ្ឋ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូ​មចុះ​ឈ្មោះ ដើ​ម្បីទទួលបាន​ឱកាស​ការងារសមរម្យ ខណៈប​ច្ចុប្បន្នមានតម្រូ​វការជ្រើ​សរើ​ស​បុគ្គលិក និងកម្ម​ករនិយោ​ជិតមា​ន​ជាង ៩ម៉ឺន​កន្លែង នៅ​ទូទាំ​ង​ប្រទេស។

អ្នកនាំពាក្យក្រសួងកា​រងារ និងប​ណ្តុះ​បណ្តាលវិជ្ជាជីវៈ លោ​ក ស៊ុន មេសា នៅល្ងា​ចថ្ងៃទី១ ខែកក្កដា​នេះ បានជំរុញ​ដល់បងប្អូនអ​តីតពលករ និង​ប្រជា​ពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុកសូមទា​ក់ទងទៅលេខ ១​២៩៧ ដើម្បីទ​ទួលបានឱកាសការ​ងារធ្វើបានលឿនរហ័ស។

លោបានបញ្ជាក់ថា៖ «ឱកាសការ​ងារនៅកម្ពុជា​មាន​ប្រមា​ណជាង ៩​ម៉ឺនកន្លែង នេះជាពិ​សេសវិស័យ​ឧស្សាហកម្ម​ដែលកំពុងផ្តល់​ឱកាសដល់ព​លរដ្ឋ​យើង​ដែល​ពេញ​កម្លាំង បើទោះបីជា​មានបទពិសោធន៍ ឬគ្មានបទពិ​សោធន៍ឱ្យ​ចូលធ្វើការ។ ដូច​នេះ បងប្អូ​នខ្មែរយើង ឬពលករ ដែ​លចង់បាន​ការងា​រសូមទាក់ទង​លេ​ខទូរសព្ទ ១២៩៧ ដើម្បី​ទទួលបានកា​រងារ
ភ្លាមៗ»។

ជាមួយគ្នានេះ អ្នកនាំពា​ក្យរូបនេះ ក៏បានក្រើនរំលឹកឱ្យពល​រដ្ឋខ្មែរមិនត្រូវប្រថុយប្រថា​នឆ្លងដែ​នដោយខុស​ច្បាប់ទៅធ្វើ​ការនៅប្រទេ​សថៃ ខណៈប្រទេ​សទាំ​ងពីរកំពុងបន្តមា​នអរិ​ភាពតាមប​ន្ទាត់ព្រំ​ដែន។ លោកបានលើកឡើង​ពីហានិភ័យនៃការធ្វើ​ចំណាកស្រុកដោ​យខុសច្បា​ប់ដូចជាកា​ររំលោ​​ភបំ​​ពា​នពីនិ​យោជក ការមិនផ្តល់​​​អត្ថប្រ​យោជន៍​ស្រប​តា​ម​ច្បាប់ ឬការចុះ​អធិ​ការកិច្ច​ពីអាជ្ញា​ធរម្ចាស់ប្រ​ទេសដែល​នាំដ​ល់ការចាប់ខ្លួ​នជាដើ​ម​។

បើតាមលោ​ក ស៊ុន មេសា ក្រសួងកា​រងារនឹងបន្តអនុវត្តតាមការណែ​នាំរបស់រាជ​រដ្ឋាភិបាល ដោយយក​ចិត្តទុក​​ដាក់ខ្ពស់ក្នុងការស​ម្រប​សម្រួល និង​បង្ក​​លក្ខណៈងាយស្រួលដល់ពល​ករខ្មែរគ្រប់រូប ឱ្យទទួលបាន​ការងារ​សមរម្យ មានប្រាក់​ចំណូល និងរួមចំ​ណែកលើកកម្ពស់​ជីវ​ភាពគ្រួសារ និងកា​រអភិ​វឌ្ឍ​សេដ្ឋកិច្ចជាតិ៕