* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ (Video inside)

02-07-2026 10:48

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តយុវជនថា ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យុវជនជាសសរទ្រូងសម្រាប់ជាតិ តែជាតិត្រូវការយុវជនប្រកបដោយសក្ដានុពល មានចំណេះជំនាញច្បាស់លាស់។ សម្ដេច បានបន្តថា នៅពេលមានឱកាសបានចូលកន្លែងណាមួយ ត្រូវតែប្រឹងស្រវាស្រទេញចាប់យកចំណេះដឹងនានាមកអភិវឌ្ឍខ្លួនឯង។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា មិនមែនគ្រប់មន្ត្រីដែលបម្រើការនៅតាមក្រសួងស្ថាប័ន សុទ្ធតែជាកូនអ្នកធំនោះទេ។ មន្ត្រីជាន់ខ្ពស់តាមស្ថាប័នរដ្ឋមួយចំនួន ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក ហើយក៏គ្មានបុគ្គលណាដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្នុងសម័យនោះ ឡើងបន្តជារដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានោះដែរ។ ជាមួយគ្នានេះ សម្ដេច ក៏បានលើកទឹកចិត្តដល់យុវជនគ្រប់ស្រទាប់វណ្ណៈ ទោះជួបឧបសគ្គកម្រិតណាក៏ដោយ ក៏ត្រូវតែតស៊ូបោះជំហានទៅមុនជានិច្ច មិនត្រូវបោះបង់ចោលនោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ «គេថាឱ្យមានក្ដីស្រមៃ និងក្ដីសង្ឃឹម Dream and Hope។ ក្ដីស្រមៃ មានន័យថាយើងដាក់ទិសដៅដែលយើងចង់ទៅ ឯក្ដីសង្ឃឹមជាអ្វីដែលជំរុញទឹកចិត្តយើងឱ្យសម្រេចនូវក្ដីស្រមៃរបស់យើង។... គ្មាននរណាមកបិទក្ដីស្រមៃរបស់យើង ក្រៅពីយើងខ្លួនឯងនោះទេ»។

បន្ថែមពីនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា ការរៀនសូត្រនៅក្នុងសាលាជារៀនសំខាន់ហើយ តែលើសពីនេះក៏ត្រូវរៀនសូត្រតាមរយៈការអនុវត្តជាក់ស្ដែងបន្ថែមទៀត ព្រោះបើយើងកាន់តែរៀន យើងនឹងដឹងខ្លួនឯងថាយើងកាន់តែមិនចេះ។ ត្រង់ចំណុចនេះមានន័យថា ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ អ្នកកាន់តែរៀនអ្នកកាន់តែឃើញអ្វីថ្មីៗបន្ថែមទៀត ដូច្នេះត្រូវតែបន្តរៀនសូត្រ និងត្រូវចេះម្ចាស់ការលើដំណើរជីវិតរបស់ខ្លួន៕