* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្ទើរមិនជឿ! ប្រធាន FIFA លោក Gianni Infantino អញ្ជើញទស្សនាស្ទើរគ្រប់ការប្រកួតនៅ World Cup 2026

02-07-2026 11:08

(បរទេស)៖ លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ត្រូវបានឃើញមានវត្តមានស្ទើរតែគ្រប់ ការប្រកួតទាំងអស់តែម្តងនៃព្រឹត្តិការណ៍ World Cup 2026 ដែលបានកំពុងរៀបចំនៅតំបន់អាមេរិកខាងជើង ចាប់តាំងពីថ្ងៃទី១១ ខែមិថុនាមក។

ប្រភពព័ត៌មានពីគេហទំព័រ NBC រួមទាំង BBC បានចុះផ្សាយថា បុរសវ័យ ៥៦ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញអង្គុយ នៅកៅអី VIP ក្នុងកីឡដ្ឋានស្ទើរតែគ្រប់ការប្រកួត ពោលគឺតាំងតែបើកសម្ពោធនារាត្រីថ្ងៃទី១១ ខែមិថុនានៅឯទីក្រុង Mexico City នៃប្រទេសមិចស៊ិកមកម្ល៉េះ។

លោក Gianni បានធ្វើដំណើរដោយយន្តហោះឯកជនចុះឡើងៗជាញឹកញាប់រវាងសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ដើម្បីទៅកាន់ទីក្រុង Guadalajara, Los Angeles, San Francisco និង Vancouver ដើម្បីទស្សនាដោយផ្ទាល់ភ្នែកនៃការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗ ក្នុងរយៈពេលជាង ២សប្តាហ៍មកនេះ។

អ្វីដែលកាន់តែពិសេស លោក Gianni ដោយបានកាន់តំណែងប្រធាន FIFA តាំងពីឆ្នាំ២០១៦ បានទៅទស្សនាផ្ទាល់ក្នុងកីឡដ្ឋានមានចំនួន ២៤ប្រកួតមកហើយ ក្នុងចំណោម ៧២ប្រកួតសរុបទាំង ៤៨ក្រុម។ លោកបានទស្សនាតែ ១វគ្គផងដែរ ប្រសិនបើការប្រកួតជាន់ម៉ោងគ្នា ក្នុងរយៈចម្ងាយដែលលោកបានធ្វើដំណើរជាង ៥០,០០០គីឡូម៉ែត្រ។

សូមរំលឹកផងថា លោក Gianni Infantino បានបំបែកកំណត់ត្រាបានចូលទស្សនាទាំង ៦៤ប្រកួតតែម្តងកាល World Cup 2022 រៀបចំនៅប្រទេសកាតា ដោយមានត្រឹមតែ ៣២ក្រុម ខុសពី World Cup 2026 ដោយមាន ៤៨ក្រុម ស្មើនឹង ១០៤ប្រកួតសរុប និងធ្វើឡើងនៅ ៣ប្រទេសផ្សេងគ្នាទៀតផង៕