* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជា ស្វាគមន៍រាល់វិនិយោគិនម៉ាឡេស៊ីលើការងារវារីវប្បកម្ម ការកែច្នៃវេចខ្ចប់កសិផល ការលើកកម្ពស់ស្លាកយីហោផលិតផល និងនាំចេញកាន់ទីផ្សារ

02-07-2026 13:03

(ភ្នំពេញ)៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញទទួលជាមួយលោក Shaiful Naszri Abdul Wahid ទីប្រឹក្សាកសិកម្មនៃស្ថានទូតម៉ាឡេស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប លោករដ្ឋលេខាធិការ បានលើកឡើងពីកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងទទួលស្វាគមន៍នូវរាល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់វិនិយោគលើការងារវារីវប្បកម្ម ការកែច្នៃវេចខ្ចប់កសិផល ការលើកកម្ពស់ស្លាកយីហោផលិតផល និងនាំចេញកាន់ទីផ្សារ ជាមួយនឹងកសិផលសក្តានុពលកម្ពុជារួមមាន៖ ស្រូវអង្ករ ស្វាយចន្ទីជាដើម ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងតម្លៃបន្ថែមខ្ពស់។

ជាទីបញ្ចប់ លោក បានលើកទឹកចិត្តគណៈប្រតិភូម៉ាឡេស៊ី ជំរុញវិស័យឯកជន និងវិនិយោគិនម៉ាឡេស៊ី ចូលរួមក្នុងកម្មវិធីពិព័រណ៍កសិកម្មកម្ពុជា(CAFE26) នាពេលខាងមុខនេះ សំដៅស្វែងរកឱកាសវិនិយោគក្នុងទីផ្សារកម្ពុជា ការតភ្ជាប់ខ្សែច្រវាក់តម្លៃគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានផលចំណេញទាំងអស់គ្នា៕