* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់វីរៈកងទ័ពដែលកំពុងមានជំងឺនៅខេត្តកំពង់ស្ពឺ

02-07-2026 13:20

(កំពង់ស្ពឺ)៖ ក្នុងស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពកងទ័ព លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី ផាន់ ផល្លា ជំនួយការការិយាល័យឃោសនាព័ត៌មាន ដែលកំពុងសម្រាកព្យាបាលជំងឺពុកក្បាលឆ្អឹងភ្លៅទាំងសងខាង នៅគេហដ្ឋានរបស់លោក ក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ១០:៣០ នាទីព្រឹក នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ ប្រកបដោយគុណធម៌របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយការណែនាំផ្ទាល់ជាប្រចាំពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ វត្តមានរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះកងកម្លាំងដែលបានបូជាកម្លាំងកាយចិត្តដើម្បីជាតិមាតុភូមិ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏មានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺផងដែរ។ លោកអនុសេនីយ៍ត្រី ផាន់ ផល្លា គឺជាវីរៈកងទ័ពម្នាក់ដែលបានឈរជើងការពារបូរណភាពទឹកដីនៅទិសទី៣ ប្រាសាទតាមាន់ តាក្របី នាខេត្តឧត្តរមានជ័យ ដែលជាតំបន់ព្រំដែនដ៏សំខាន់។ ការលះបង់របស់លោកក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូបចងចាំ និងដឹងគុណជានិច្ច។

ក្នុងជំនួបសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះលោកអនុសេនីយ៍ត្រី ផាន់ ផល្លា ព្រមទាំងបានជូនពរ ឲ្យលោកឆាប់ជាសះស្បើយពីជំងឺ ដើម្បីអាចត្រឡប់មកបំពេញភារកិច្ចបម្រើជាតិវិញនាពេលឆាប់ៗ។ ទឹកចិត្តសាមគ្គីភាព និងការយកចិត្តទុកដាក់នេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់វីរៈកងទ័ពដែលកំពុងប្រឈមនឹងការលំបាក។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពនៅសមរភូមិមុខទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ការលះបង់របស់ពួកគាត់ គឺដើម្បីការពារជាតិមាតុភូមិ និងបុព្វហេតុថែរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល។ នេះជាការបង្ហាញពីស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវខ្ពស់របស់កងយោធពលខេមរភូមិន្ទ។

ក្នុងនាមជាទឹកចិត្តមនុស្សធម៌ខ្មែរស្រឡាញ់ខ្មែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៤០០,០០០ រៀល (សែសិបម៉ឺនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ ១ បាវ (៥០ គីឡូក្រាម) មី ១ កេស ទឹកសុទ្ធ ២ កេស ភេសជ្ជៈ ១ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងត្រីខ ១ យួរ។ អំណោយសរុបជាថវិកាមានតម្លៃប្រមាណ ៧០៤,០០០ រៀល។ ការឧបត្ថម្ភនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាព និងការចំណាយលើការព្យាបាលជំងឺរបស់លោកអនុសេនីយ៍ត្រី ផាន់ ផល្លា។

សរុបមក ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់វីរៈកងទ័ពដែលកំពុងមានជំងឺនេះ មិនត្រឹមតែជាកាយវិការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរខេត្ត ចំពោះកងកម្លាំងប្រដាប់អាវុធដែលបានលះបង់ដើម្បីជាតិ។ នេះក៏ជាសារមួយដើម្បីលើកទឹកចិត្តដល់កងទ័ពទាំងអស់ឲ្យបន្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជឿជាក់លើការគាំទ្រពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕