* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា កំពុងដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ យកទៅជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ

02-07-2026 13:28

(សៀមរាប)៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែល១ដុំៗ មានទម្ងន់ពី៥០០ទៅ៦០០គីឡូក្រាម ដើម្បីយកទៅត្រៀមរៀបចំ ជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលខូចខាតជាយូរមកហើយ ឱ្យប្រសើរឡើងវិញ។

លោក អ៊ិត ស្រេង បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កម្លាំងកម្មករជាង១២នាក់ កំពុងតែទទួលខុសត្រូវលើការងារដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ មកកាន់ប្រាសាទនាគព័ន្ធ។

លោកបន្តទៀតថា មធ្យោបាយចម្បងៗ ដែលប្រើប្រាស់ក្នុងការដឹកជញ្ជូនថ្ម មានការដឹកជញ្ជូនតាមផ្លូវទឹក ដោយប្រើទូកចំនួនពីរគ្រឿងចងភ្ជាប់គ្នា ទៅដឹកថ្មពីដីគោកចម្ងាយ ប្រហែល៤០០ម៉ែត្រ សំដៅទៅការដ្ឋាន ដោយមួយជើងៗ ចំណុះទូកអាចផ្ទុកទម្ងន់បានចាប់ពី១តោន ហើយអុំបណ្តែតតាមទឹកបារាយណ៍ រួចហើយប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទា លើកថ្មឡើងមកលើគោក និងរុញថ្មទាំងនោះ ចូលទីតាំងដែលត្រូវការ។

ចំណែកមធ្យោបាយដឹកជញ្ជូនដំណាក់កាលទី២ គឺលើកថ្មដាក់លើរទេះរុញ ហើយអូសដោយកម្លាំងមនុស្ស។ ការដឹកជញ្ជូនថ្មដំណាក់កាលទី២នេះ មានរយៈចម្ងាយប្រមាណ៣០០ម៉ែត្រ ពីកំពង់ទឹកទៅដល់ការដ្ឋាន។

លោក អ៊ិត ស្រេង បញ្ជាក់ថា ការជញ្ជូនថ្មនេះ មានការលំបាកច្រើន ដោយត្រូវអត់ធ្មត់ និងរួបរួមគ្នាទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ ត្រូវមានបច្ចេកទេសនៃការអូស ឬយកថ្មឱ្យទៅដល់ទីកន្លែងជួសជុល។

ក្រុមការងារជួសជុលកាំជណ្តើរ ផ្នែកខាងលិចរបស់ប្រាសាទនាគព័ន្ធ បានប្រើប្រាស់កម្លាំងកម្មករចំនួន១២នាក់ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនថ្មនេះ។ ក្នុង១ថ្ងៃៗ ក្រុមការងារអាចជញ្ជូនថ្មបានចំនួន៨ដុំ។

ការដឹកជញ្ជូនថ្មដ៏លំបាកនេះ បានចាប់ផ្ដើមតាំងពីកណ្ដាលខែឧសភា ឆ្នាំ២០២៦ រហូតមកដល់ពេលនេះ កម្លាំងការងារបានដឹកជញ្ជូនថ្មចំនួន ៥០ដុំ ហើយអាចចំណាយពេលជាង២ខែ ទើបអាចនាំថ្មគ្រប់ចំនួនសម្រាប់ប្រើប្រាស់តាមតម្រូវការជួសជុល។

បុគ្គលិកគ្រប់គ្រងការដ្ឋានជួសជុលកាំជណ្តើរ ផ្នែកខាងលិច របស់ប្រាសាទនាគព័ន្ធ ឱ្យដឹងថា ការជញ្ជូនថ្មដ៏លំបាកនេះ យើងត្រូវអត់ធ្មត់ រួបរួមគ្នាទើបអាចធ្វើការងារនេះបាន ហើយអ្នកទាំងអស់ ត្រូវមានបច្ចេកទេសនៃការអូស ឬយកថ្មទៅដល់ទីកន្លែងជួសជុល ព្រោះវាមានទម្ងន់ធ្ងន់ចាប់ពីរយគីឡូក្រាម រហូតដល់រាប់តោន ទាមទារការប្រើប្រាស់បច្ចេកទេសខ្ពស់កុំឱ្យខូចខាត ឬប៉ះពាល់ថ្ម៕