* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សវិទ្យាល័យពោធិ៍សាត់ជាង ១ពាន់នាក់

02-07-2026 13:29

(ភ្នំពេញ)៖ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងបង្កើនភាពស៊ាំដល់យុវជន ចំពោះការវាយលុកនៃព័ត៌មានមិនពិត ដែលកំពុងរីករាលដាលយ៉ាងគំហុកក្នុងសង្គមឌីជីថល ក្រសួងព័ត៌មានបានបន្តយុទ្ធនាការដ៏មានសារៈសំខាន់របស់ខ្លួន គឺ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅបរិវេណវិទ្យាល័យពោធិ៍សាត់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណជាង ១ពាន់នាក់។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយដ៏គួរឱ្យកត់សម្គាល់ ដើម្បីបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជាកម្លាំងស្នូលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ពិធីផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុំ វឌ្ឍនៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

វត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន ចំពោះបញ្ហាព័ត៌មានក្លែងក្លាយ និងសារៈសំខាន់នៃការអប់រំយុវជនឱ្យមានភាពស៊ាំនឹងបញ្ហានេះ។ ពិធីនេះក៏មានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប ដែលបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដ៏មានអត្ថន័យនេះ។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ លោក ញឹក បានខេង អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានជ្រើសរើសខេត្តពោធិ៍សាត់ជាទីតាំងអនុវត្តយុទ្ធនាការដ៏មានសារៈសំខាន់នេះ។ លោកបានគូសបញ្ជាក់ថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងជាអ្នកដែលងាយរងគ្រោះបំផុតដោយសារព័ត៌មានក្លែងក្លាយ។ ដូច្នេះ ការយល់ដឹងពីរបៀបកំណត់សម្គាល់ព័ត៌មានក្លែងក្លាយ គឺជាការការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ ពីការបែកបាក់ និងការចលាចល ដែលបង្កឡើងដោយជនខិលខូច ដែលតែងតែព្យាយាមបង្កអស្ថិរភាពតាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត។ លោកបានជំរុញឱ្យសិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងអនុវត្តនូវចំណេះដឹងដែលទទួលបានពីកម្មវិធីនេះ។

ក្នុងឱកាសដ៏មានសារៈសំខាន់នោះ លោក ស៊ុំ វឌ្ឍនៈ អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជូនដល់អង្គពិធីទាំងមូល។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយគឺជា «មេរោគឌីជីថល» ដែលកំពុងគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិ។

លោកបានបន្តថា ព័ត៌មានក្លែងក្លាយអាចបំផ្លាញទំនុកចិត្តសាធារណៈ បង្កឱ្យមានការភាន់ច្រឡំ និងអាចឈានដល់ការបង្កអំពើហិង្សាទៀតផង។ ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងនេះ លោកបានផ្តាំផ្ញើដល់ សិស្សានុសិស្សទាំងអស់ ត្រូវមានការសង្ស័យជានិច្ច មុននឹងជឿ ឬចែកចាយព័ត៌មានណាមួយ។ លោកបានណែនាំឱ្យពិនិត្យប្រភពឱ្យបានច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពជាច្រើន និងប្រសិនបើមិនប្រាកដថាជាការពិត សូមកុំចែកចាយបន្ត ដើម្បីកុំឱ្យក្លាយជាចំណែកនៃការបំពុលសង្គម។ លើសពីនេះ លោកបានលើកទឹកចិត្តឱ្យយុវជនប្រើប្រាស់បណ្តាញសង្គម ដើម្បីសិក្សាស្រាវជ្រាវ និងចែករំលែកចំណេះដឹងដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ដើម្បីឱ្យកម្មវិធីកាន់តែមានភាពរស់រវើក និងងាយយល់ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ក៏បានរៀបចំកម្មវិធី «ឆ្លើយសំនួរយករង្វាន់» ដោយផ្តោតលើចំណេះដឹងស្ដីពីការបែងចែកព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ សិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម និងប្រកបដោយភាពរីករាយ ដែលបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់យុវជនចំពោះយុទ្ធនាការនេះ។ នេះជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការបង្រៀន និងលើកទឹកចិត្តយុវជនឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីបញ្ហាព័ត៌មានក្លែងក្លាយ។

សរុបមក យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២នេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសង្គមមួយដែលមានភាពធន់នឹងព័ត៌មានមិនពិត។ យុទ្ធនាការនេះនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់គ្រឹះស្ថានសិក្សានានាទូទាំងខេត្ត ដើម្បីរួមគ្នាបង្កើតសង្គមមួយដែលពោរពេញដោយការយល់ដឹង សុវត្ថិភាព និងភាពជឿជាក់ក្នុងពិភពឌីជីថល។
តាមរយៈការបណ្ដុះបណ្ដាលយុវជនឱ្យមានការគិតពិចារណា និងការប្រុងប្រយ័ត្នខ្ពស់ ក្រសួងព័ត៌មានរំពឹងថា យុវជននឹងក្លាយជាខែលការពារដ៏រឹងមាំប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការ លើកកម្ពស់សន្តិភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕