* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នឹងរៀបចំឡើងនៅថ្ងៃទី២៥ ខែកក្កដា ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

02-07-2026 13:49

(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សហការជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំមួយ ក្រោមប្រធានបទ «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៥៖០០ នាទីល្ងាចតទៅ។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលថវិកា ដើម្បីបន្តជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាក្តីសង្ឃឹមរបស់ទារក និងកុមារកម្ពុជា រាប់លាននាក់។

កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌នេះ នឹងផ្តល់ឱកាសដ៏កម្រមួយដល់សាធារណជន មិនត្រឹមតែបានទស្សនាការសម្តែងផ្ទាល់ពីតារាចម្រៀងល្បីៗជាច្រើនរូបប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកដោយផ្ទាល់ក្នុងការជួយសង្គ្រោះជីវិត និងផ្តល់អនាគតដ៏ភ្លឺស្វាងដល់កុមារកម្ពុជាផងដែរ។

រាល់ថវិកាទាំងអស់ដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនាការប្រគុំតន្ត្រីនេះ នឹងត្រូវបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាថា មន្ទីរពេទ្យគន្ធបុប្ផានៅតែបន្តផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ និងគ្មានការរើសអើងដល់ទារក និងកុមារទាំងអស់ដែលត្រូវការជំនួយ។

មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខភាពកុមារនៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាវេជ្ជសាស្រ្តលំដាប់អន្តរជាតិ មន្ទីរពេទ្យនេះបានក្លាយជាជម្រកដ៏កក់ក្តៅ និងជាទីពឹងពាក់របស់ក្រុមគ្រួសារជាច្រើន ដែលមានកូនតូចៗទទួលរងនូវជំងឺផ្សេងៗ។

ការគាំទ្រពីសប្បុរសជនជាតិ និងអន្តរជាតិ គឺជាកម្លាំងចលករដ៏សំខាន់ដែលធ្វើឱ្យមន្ទីរពេទ្យអាចបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនបានយ៉ាងរលូន។ កម្មវិធីប្រគុំតន្ត្រី «បេះដូង១ សំនៀង១ ដើម្បីគន្ធបុប្ផា» នេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានានិរន្តរភាពនៃការផ្តល់សេវាដ៏មានតម្លៃទាំងនេះ។

ការចូលរួមរបស់សាធារណជន គឺជាកត្តាគន្លឹះក្នុងការធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យ។ តាមរយៈការទិញសំបុត្រចូលរួម អ្នកទាំងអស់គ្នាកំពុងតែរួមចំណែកដោយផ្ទាល់ ក្នុងការនាំមកនូវភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមាររាប់ពាន់នាក់ ដែលកំពុងប្រឈមមុខនឹងបញ្ហាសុខភាព។ វាជាឱកាសមួយដើម្បីបង្ហាញពីសាមគ្គីភាព និងក្តីស្រឡាញ់ចំពោះកុមារជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ព័ត៌មានលម្អិតបន្ថែមស្តីពីថ្លៃសំបុត្រចូលទស្សនា និងបញ្ជីឈ្មោះតារាចម្រៀងល្បីៗដែលនឹងចូលរួមសម្តែង នឹងត្រូវបានប្រកាសជូនសាធារណជនជ្រាបនៅពេលឆាប់ៗខាងមុខនេះ៕