* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ គិតត្រឹមពេលនេះ តំបន់អឺរ៉ុប មានច្រើនប្រទេសជាងគេ ឡើងវគ្គ ១៦ក្រុម

02-07-2026 14:03

(បរទេស)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដានេះ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដែលរៀបចំឡើងដោយ FIFA នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាដាណា បានដំណើរការប្រកួតជាងពាក់កណ្តាលផ្លូវហើយ ពោលគឺចាប់ពីថ្ងៃទី១១ ខែមិថុនាកន្លងមក ដោយមាន ៤៨ប្រទេសចូលរួម។

ការប្រកួតប្រជែងសន្សំពិន្ទុទាំង ១២ពូលក៏ត្រូវបានបញ្ចប់ ខណៈវគ្គ ៣២ក្រុមបានរកឃើញ ១០ក្រុមរួចរាល់ហើយផងដែរ ដោយក្នុងនោះតំបន់អឺរ៉ុប (UEFA) មាន ៤ប្រទេសច្រើនជាងគេរួមមាន បារាំង ន័រវេស ប៊ែលហ្ស៊ិក និងអង់គ្លេស។

ជាមួយគ្នានោះដែរ ក្រុមម្ចាស់ផ្ទះទាំង៣ រួមមាន អាមេរិក មិចស៊ិក និងកាណាដា ក៏បានឆ្លងទៅវគ្គចាញ់-ធ្លាក់ ដោយស្ថិតនៅតំបន់អាមេរិកខាងជើង (Concacaf) និងរកឃើញគូប្រកួតរៀងៗខ្លួនទៀតដែរ អមដំណើរដោយម៉ារ៉ុក មកពីតំបន់អាហ្រ្វិក (Caf) រួមទាំងសាំបាប្រេស៊ីល និងប៉ារ៉ាហ្គាយ មកពីតំបន់អាមេរិកខាងត្បូង (Conmebol)។

ដោយឡែកសម្រាប់ក្រុមណូវែលហ្សេឡង់ ដែលមកពីតំបន់អូសេអានី (OFC) បានហាលអាវត្រឹមវគ្គចែកពូលនៃពូល G នៅពេលតំបន់អាស៊ី (AFC) នៅសល់ក្តីសង្ឃឹមតែអូស្រ្តាលី ១គត់ដែលត្រូវប៉ះអេហ្ស៊ីបថ្ងៃស្អែកនេះ បន្ទាប់ពីក្រុមសាម៉ូរៃខៀវជប៉ុន បានជិះយន្តហោះដល់ផ្ទះហើយ ក្រោយចាញ់ប្រេស៊ីល ២-១ ចុងម៉ោងនៃវគ្គ ៣២ក្រុម។

ក្រុមហាលអាវត្រឹមវគ្គ ៣២ក្រុមវិញរួមមាន អាហ្រ្វិកខាងត្បូង កូដឌីវ័រ កុងហ្គោ និងសេណេហ្គាល់ មកពីតំបន់អាហ្រ្វិក និងជប៉ុន នៅអាស៊ី ហើយ អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត និងបូស្នី នៅតំបន់អឺរ៉ុប និងអេក្វាទ័រ មកពីតំបន់អាមេរិកឡាទីន៕