* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រកឃើញក្រុមជ័យលាភី និងបេក្ខភាពឆ្នើមទៅចូលរួមការប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ នៅខែសីហា ឆ្នាំ២០២៦

02-07-2026 14:33

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួម ប្រកួតពីបេក្ខភាពចំនួន១៥៧ក្រុម ស្មើនឹង៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងគ្រឹះស្ថានអប់រំ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល៨ម៉ោង ក្រុមការងារបានប្រជុំវាយតម្លៃ និងរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុមដែលដោះស្រាយលំហាត់បានច្រើនលឿន និងមានពិន្ទុខ្ពស់ជាងគេ ព្រមទាំងរកឃើញក្រុមឆ្នើមទាំង ៣០ក្រុម ដែលមានភាពលេចធ្លោ ក្រុមការងារក៏បានជ្រើសរើសក្រុមបម្រុងចំនួន ១០ក្រុមបន្ថែមផងដែរ។

ក្រុមជ័យលាភីចំនួន ៣ក្រុម ក្នុងចំណោមបេក្ខភាពប្រកួតទាំង ៣០ក្រុម ដែលបានចូលរួមក្នុងការប្រកួតនឹងទទួលប្រាក់រង្វាន់លើកទឹកចិត្តដូចខាងក្រោម៖
* ជ័យលាភីលេខ ១ បានទៅលើក្រុម WillHack4Coffee នឹងទទួលបានប្រាក់រង្វាន់ចំនួន ១,០០០ ដុល្លារអាម៉េរិកគត់
* ជ័យលាភីលេខ ២ បានទៅលើក្រុម NO NAME នឹងទទួលបានប្រាក់រង្វាន់ចំនួន ៧០០ ដុល្លារអាម៉េរិគត់
* ជ័យលាភីលេខ ៣ បានទៅលើក្រុម KHMER BLOOD ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ ដុល្លារអាម៉េរិកគត់

បេក្ខភាពជ័យលាភីចំនួន ៣ក្រុម និងបេក្ខភាពឆ្នើមចំនួន ៣០ក្រុម នឹងទៅចូលរួមក្នុងការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រ នៅខែសីហា ឆ្នាំ២០២៦ ខាងមុខ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអបអរសាទរដល់ក្រុមទាំង៣០ ព្រមទាំងបេក្ខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងពេញទំហឹង សម្រាប់ការប្រកួតប្រជែងនេះ។

កម្មវិធីការប្រកួតសាយប័រអារីណា ២០២៦ នេះ ពិតជាបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់៕