* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដបោះជំហានទៅមុខជានិច្ចប្រកបដោយភាពស្វាហាប់ ទោះមានឧបសគ្គធំៗចំពោះមុខ (Video inside)

02-07-2026 15:29

(ភ្នំពេញ)៖ វេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា ក្នុងរយៈពេលជាងពាក់កណ្ដាលអាណត្តិកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បើទោះបីរងការបោកបក់ពីបញ្ហាធំៗ និងព្រមៗគ្នាបែបណាក្ដី ប៉ុន្ដែរាជរដ្ឋាភិបាលនីតិកាលទី៧ នៅតែមានសុខភាពល្អ ហើយបាននិងកំពុងបោះជំហានទៅមុខជានិច្ច ប្រកបដោយភាពស្វាហាប់។

លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ មានបញ្ហាធំៗដែលនឹកស្មានមិនដល់បានកើតឡើង គឺប្រទេសទទួលរងសង្គ្រាមឈ្លានពានយ៉ាងអាក្រក់ពីប្រទេសថៃ ដែលបង្កឲ្យមានជនភៀសសឹកជាង៦៤ម៉ឺននាក់, ពលករពីប្រទេសថៃសម្រុកមកប្រទេសវិញយ៉ាងគំហុគ និងយ៉ាងច្រើនក្នុងពេលតែមួយ ខណៈសង្គ្រាមនេះក៏បានបង្កការខូចខាតហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើន។

បញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបង្កឲ្យប្រេង និងឧស្ម័នឡើងថ្លៃខ្ពស់ ហើយប្រេងជាទំនិញចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលការហក់ឡើងខ្ពស់វាប៉ះពាល់ខ្លាំងណាស់។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ស្កេមអនឡាញ) ដែលជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញ ពិបាកដោះស្រាយពីព្រោះជាឧក្រិដ្ឋកម្មឆ្លងដែន និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយកម្ពុជាបានក្លាយជាប្រទេសរងគ្រោះមួយ ក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់។

បើតាមលោក ប៉ែន បូណា, បញ្ហាធំៗទាំងនេះ ប្រៀបដូចជាព្យុះដែលបោកបក់ព្រមៗគ្នា និងយ៉ាងពេញទំហឹងមកលើរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលទើបតែចូលកាន់តំណែងថ្មីៗ។ វាប្រៀបដូចជាវិញ្ញាសាដ៏តឹងតែងបំផុត ដែលចូលមកសាកល្បងសមត្ថភាពដឹកនាំ ចាត់ចែង និងដោះស្រាយរបស់ថ្នាក់ដឹកនាំវ័យក្មេង ជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ទោះជារងការបោកបក់ពីបញ្ហាធំៗ និងព្រមៗគ្នាបែបនេះ ក៏កម្ពុជានៅតែរក្សាបាន៖

*ទី១៖ សុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជននៅតែត្រូវបានថែរក្សា។ ប៉ុន្ដែសង្គ្រាមឈ្លានពានដែលមិនបានតាំងចិត្ត និងដែលយើងមិនចង់ឃើញទាល់តែសោះនោះ បានកើតឡើងនៅតាមជាយដែនថៃពីរលើក ដែលទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវប្រើសិទ្ធិការពារខ្លួន។ ទោះយ៉ាងណា ថ្នាក់ដឹកនាំរបស់យើងដែលតែងតែតម្កល់តម្លៃសន្តិភាពជាធំ បានប្រែក្លាយសង្គ្រាមប្រដាប់អាវុធ ឲ្យទៅជាដំណោះស្រាយតាមការទូត និងផ្លូវច្បាប់វិញ

*ទី២៖ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ៖ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានកំណើន ៤,២%, សន្តិសុខស្បៀងមានភាពរឹងមាំ, ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមានកំណើនគួរឲ្យកត់សម្គាល់ ខណៈដែលចំណូលសារពើពន្ធក៏មានកំណើន។

*ទី៣៖ ស្ថិរភាពសង្គម-នយោបាយ ក៏នៅថែរក្សាបានល្អ៖ អត់មានភាពវឹកវរ ចលាចលសង្គម ឬចលាចលនយោបាយអីកើតឡើងក្នុងប្រទេសឡើយ

*ទី៤៖ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយបានបញ្ជាក់ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ក្រោយការវាតម្លៃពីរលើក កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិជាប្រទេសដែលអាចចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ខាងមុខដដែល។

សូមស្ដាប់ការលើកឡើងរបស់លោក ប៉ែន បូណា៖