* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គ្រួសារសពបុរសរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទទូចឲ្យនគរបាលខេត្តពោធិ៍សាត់ តាមចាប់អ្នកបើករថយន្តបង្កមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់សំណង

02-07-2026 15:35

(ពោធិ៍សាត់)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅម្តុំវត្តស្រះស្រង់ ផ្លូវវាងក្រុងពោធិ៍សាត់ បង្កឡើងដោយរថយន្តម៉ាកព្រូស ពណ៌ប្រផេះមួយគ្រឿង បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយបង្កហេតុ រថយន្តបង្កបានបើករត់គេចខ្លួនដោយគ្មានការទទួលខុសត្រូវ។

យោងតាមសេចក្តីរាយការណ៍ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តម៉ាកព្រូស ពណ៌ប្រផេះ (កណ្តុរប្រមេះ) បានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយបានបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតទៅឆ្ងាយប្រមាណ ៣០ម៉ែត្រ និងអ្នកបើកបរម៉ូតូបានស្លាប់ភ្លាមៗ។ ក្រោយកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ។

ក្រោយពីបង្កហេតុ និងរត់គេចខ្លួន, រថយន្តព្រូសបង្កនេះត្រូវបានសាក្សីជាច្រើនបានប្រទះឃើញបន្តបន្ទាប់។ នៅវេលាម៉ោង ១០:៥២ នាទីព្រឹកថ្ងៃដដែល រថយន្តបង្កបានរត់ចូលតាមច្រកបឹងកន្ទួត ស្រុកក្រគរ ក្រុងពោធិ៍សាត់។ ក្រោយមក ពោលគឺនៅម៉ោង ១០:៥៧នាទីព្រឹក រថយន្តនេះត្រូវបានគេឃើញនៅម្តុំវត្តសូរឧត្តម បឹងកន្ទួត ហើយសាក្សីបានបញ្ជាក់ថា រថយន្តបានបត់ចូលតាមក្លោងទ្វារវត្តសូរឧត្តម រួចបត់ស្តាំស្របតាមផ្លូវប្រឡាយ។

នៅរសៀលថ្ងៃដដែល ប្រហែលម៉ោង ៣:០០ រសៀល សាក្សីម្នាក់ទៀតបានឃើញរថយន្តដែលមានភិនភាគស្រដៀងគ្នានេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ម្តុំខាងលិចសាលារៀនអនុវិទ្យាល័យស្នាអន្សា ក្នុងខេត្តពោធិ៍សាត់។ ក្រោយមកទៀត នៅវេលាម៉ោង ១១:០០យប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ សាក្សីបានឃើញរថយន្តដែលមានភិនភាគដូចរថយន្តបង្ក នៅម្តុំសាលាលេខ៥។

នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ សាក្សីបន្តឃើញរថយន្តបង្កនេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ម្តុំស្ពានព្រែកព្នៅ ឆ្ពោះចូលមកកាន់រាជធានីភ្នំពេញ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺរថយន្តបង្កបានដោះស្លាកលេខខាងក្រោយចេញ និងគ្របបាំងស្លាកលេខខាងមុខ ដើម្បីគេចវេសពីការកំណត់អត្តសញ្ញាណ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងក្តីរន្ធត់យ៉ាងខ្លាំងដល់ពលរដ្ឋនៅកន្លែងកើតហេតុ ជាពិសេសគឺសកម្មភាពរត់គេចខ្លួនរបស់ជនបង្ក ដែលបង្ហាញពីការមិនទទួលខុសត្រូវចំពោះអាយុជីវិតមនុស្ស។
អាជ្ញាធរមានសមត្ថកិច្ចគួរតែពន្លឿនការស្រាវជ្រាវ និងតាមចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាធានាបាននូវសុវត្ថិភាពចរាចរណ៍ និងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គម៕