* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍

02-07-2026 15:44

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តការងាររបស់អង្គភាពជំនាញចំណុះក្រសួង ព្រមទាំងកំណត់ទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នាយកសាលា នាយិកាវិទ្យាស្ថាន ប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដែលបានចូលរួមតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) សរុបប្រមាណ ១២០រូប។

តាមរយៈកិច្ចប្រជុំនេះ អង្គភាពជំនាញនីមួយៗបានធ្វើបទបង្ហាញ និងរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗ ចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងបានលើកឡើងនូវទិសដៅ និងផែនការសកម្មភាពសម្រាប់ឆមាសទី២ ដើម្បីបន្តពង្រឹងគុណភាពការងារ ប្រសិទ្ធភាពនៃការអនុវត្ត និងការឆ្លើយតបទៅនឹងការវិវត្តនៃវិស័យទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី ហួត ហាក់ បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់អង្គភាព ឱ្យបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រឹងការសម្របសម្រួលរវាងអង្គភាព ពន្លឿនការអនុវត្តការងារតាមផែនការ និងផ្តោតលើលទ្ធផលជាក់ស្តែង ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន៕