* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន

02-07-2026 16:20

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបរិវេណសាលាស្រុកក្រគរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងសមាសភាព សាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ នៃស្រុកក្រគរ។

ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីលោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកានៃសមាគមទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុកជាច្រើនកុះករ។

បន្ទាប់ពីលោក លីវ សេងហ៊ីម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកក្រគរ បានឡើងរាយការណ៍ស្វាគមន៍នោះរួចមក, លោក ឆាយ សុភ័ក្ត្រ អនុប្រធានលេខាធិការដ្ឋានសមាគមខេត្ត បានអានសេចក្តីសម្រេចតែងតាំងប្រធានសាខាសមាគម គ្រប់ឃុំទាំង១១ឃុំ នៃស្រុកក្រគរ រួមមាន៖ *ឃុំអន្សាចំបក់ (លោក ផាន់ សម្បូរ), *ឃុំក្បាលត្រាច (លោក ម៉េត សាម៉ុល), *ឃុំកំពង់លួង (លោក កែវ សុវណ្ណារ៉េត), *ឃុំអន្លង់ត្នោត (លោក ប៊ិន ស៊ីវឡា), *ឃុំស្នាអន្សា (លោក មោក កោ), *ឃុំអូរសណ្តាន់ (លោក ម៉ម ធន), ឃុំបឹងកន្ទួត (លោក មូល មុត), *ឃុំកំពង់ពោធិ៍ (លោក ភី ភឿន), *ឃុំត្នោតជុំ (លោក ចាប សុខឿន), *ឃុំស្វាយស (លោក ចាន់ សៃ) និងឃុំឈើតុំ (លោក ជុំ ប៊ុនយឿន)។

ក្នុងឱកាសសំណេះសំណាល លោក ខូយ រីដា បានផ្តល់អនុសាសន៍យ៉ាងមុតមាំ ដល់ថ្នាក់ដឹកនាំសាខាថ្មី ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងអតីតយុទ្ធជនឱ្យបាន "ឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយតម្លាភាព" ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ត្រូវក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការការពារព្រៃឈើដែលមានស្រាប់ និងជំរុញយុទ្ធនាការដាំដើមឈើឱ្យបានច្រើនផុលផុសនៅតាមមូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង និងនិរន្តរភាពបរិស្ថាន។

លោកបានគូសបញ្ជាក់បន្ថែមអំពីសមិទ្ធផលក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែប្រែមុខមាត់ខេត្តពោធិ៍សាត់ រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ លើការគ្រប់គ្រងបរិស្ថានស្អាត គ្មានសំរាម, ការពង្រាយភ្លើងបំភ្លឺផ្លូវសូឡា តាមបណ្តាផ្លូវជាតិលេខ ៥ និងផ្លូវសំខាន់ៗ និងជោគជ័យនៃយន្តការដោះស្រាយពលរដ្ឋរស់នៅតាមច្រាំងស្ទឹង ការគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីយ៉ាងអង់អាច។

លោក ខូយ រីដា បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ នឹងបន្តរីកចម្រើនទៅមុខទៀត ប្រសិនបើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រួមទាំងមន្ត្រីសមាគមថ្មី មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើជាតិ និងប្រជាជន។ លោកបានផ្តាំផ្ញើឱ្យប្រធានសាខាទាំងអស់ ត្រូវចុះជាប់ជាមួយមូលដ្ឋាន និងដោះស្រាយរាល់សំណូមពររបស់អតីតយុទ្ធជនឱ្យបានល្អប្រសើរ៕