* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កំណែទម្រង់នៅតែជាស្នួល នៃកម្មវិធីគោលនយោបាយទាំងអស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន រហូតមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត (Video inside)

02-07-2026 17:31

(ភ្នំពេញ)៖ «កំណែទម្រង់រស់ មិនកែទម្រង់ស្លាប់» ជាទិសស្លោកដ៏មានអត្ថន័យជ្រាលជ្រៅ និងជាយុទ្ធសាស្ដ្រគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រហូតមកដល់នីតិកាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះបើតាមការលើកឡើងរបស់លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

តាមរយៈវេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា បានអះអាងថា ឈរលើទិសស្លោកនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវការធ្វើកំណែទម្រង់លើគ្រប់វិស័យទាំងអស់ ហើយក៏នៅតែជាស្នួល នៃកម្មវិធីនយោបាយទាំងអស់ ពោលមិនមែនដោយសារសង្គ្រាមកម្ពុជា-ថៃ ទើបធ្វើឲ្យរាជរដ្ឋាភិបាល ចាប់ផ្ដើមការកំណែទម្រង់នោះឡើយ។

លោក ប៉ែន បូណា បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានធ្វើការងារច្រើនណាស់រាប់មិនអស់ តាំងពីការស្វះស្វែងរកសន្ដិភាព ការអភិវឌ្ឍប្រទេសឲ្យរីកលូតលាស់គ្រប់វិស័យ ការពង្រឹងខ្លួនឯងឲ្យកសាងសមត្ថភាពធនធានមនុស្ស ពង្រឹងផ្នែកថវិកាជាដើម សុទ្ធតែជាចំណែកធ្វើឲ្យខ្មែររឹងមាំ ឈរលើកម្លាំងខ្លួនឯង ហើយមិនត្រឹមសង្គ្រាមខ្មែរថៃទេនេះ [...] កំណែទម្រង់នៅតែជាស្នួល គ្រប់កម្មវិធីនយោបាយទាំងអស់តាំងពីសម្ដេចតេជោ រហូតមកដល់សម្ដេចធិបតី។ កែទម្រង់រស់ មិនកែទម្រង់ស្លាប់ នៃជាពាក្យសម្ដេចតេជោ ហើយបន្ដមកដល់សម្ដេចធិបតី»។

ជាមួយគ្នានេះ លោកបានអះអាងថា រាជរដ្ឋាភិបាលបើកចំហរទទួលយកនូវមតិយោបល់ផ្សេងៗរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជាធាតុចូលក្នុងការកែលម្អ ប៉ុន្ដែសុំអ្នកវិភាគទាំងឡាយលើកឡើងនូវមតិយោបល់ ក្នុងន័យជួយកែលម្អស្ថាបនា ដើម្បីឲ្យខ្មែរខ្លាំង។ ចំណែកមតិយោបល់មួយចំនួន ដែលលើកឡើងគ្រាន់តែជាការញុះញង់ បំផ្លើសបំផ្លៃបំបែកបំបាក់នោះ មិនមែនជាប្រយោជន៍សម្រាប់ធាតុចូលឡើយ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានផ្ញើសារទៅកាន់អ្នកវិភាគទាំងឡាយ នៅពេលលើកបញ្ហាត្រូវលើកឲ្យចំ និងឆ្លុះបញ្ចាំងអ្វីដែលជាការពិត៕