* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រាប់ឲ្យពលរដ្ឋជឿជាក់លើ «យុទ្ធសាស្ដ្រស្ងាត់ តែមិនស្ងៀមរបស់រាជរដ្ឋាភិបាល» ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ, យុទ្ធសាស្ដ្រជាច្រើននៅក្រោយឆាកកំពុងដំណើរការ (Video inside)

02-07-2026 17:52

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានប្រាប់ឲ្យប្រជាពលរដ្ឋបន្ដជឿជាក់លើ «យុទ្ធសាស្ដ្រស្ងាត់ តែមិនស្ងៀមរាប់រាជរដ្ឋាភិបាលកម្ពុជា» ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយរាជរដ្ឋាភិបាលកម្ពុជា មានទាំងផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពច្បាស់លាស់ នៅក្រោយវាំងននកំពុងបន្ដដំណើរការ។

ក្នុងវេទិកាសារព័ត៌មានលើកទី៨ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានអះអាងថា បើទោះបីរឿងក្រោយវាំងនន មិនត្រូវបានលាតត្រដាងជាសាធារណៈយ៉ាងណាក្ដី ប៉ុន្ដែលទ្ធផលជាក់ស្ដែងមួយដែលបានកើតចេញឡើង តាមរយៈយុទ្ធសាស្ដ្រស្ងាត់ តែមិនស្ញៀម គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចប្រើប្រាស់យន្ដការនៃការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអន្ដរជាតិស្ដីពីនីតិសមុទ្រ។

រដ្ឋមន្ដ្រីប្រតិភូអម ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងយ៉ាងដូច្នេះថា «មានច្រើនទៀតនៅក្រោយឆាត ទាំងយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ប៉ុន្ដែខ្ញុំមិនអាចយកសកម្មភាពនៅក្រោយវាំងនន មកលាតត្រដាងជាសាធារណៈបានទេ ខ្ញុំគ្រាន់តែអាចនិយាយបញ្ចុះបញ្ចូលជនជាតិរួមជាតិទាំងអស់ ទាំងក្រៅ និងក្នុងប្រទេស ត្រូវជឿជាក់លើយុទ្ធសាស្ដ្រ ស្ងាត់តែមិនស្ងៀមរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដ។ ចុងក្រោយនេះ កម្ពុជា សម្រេចប្រើប្រាស់យន្ដការនៃការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអន្ដរជាតិស្ដីពីនីតិសមុទ្រ គឺជាលទ្ធផលជាក់ស្ដែងមួយ នៃកិច្ចការងារនៅក្រោយវាំងនន»។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានពន្យល់ទៅកាន់ប្រជាពលរដ្ឋថា ជម្លោះកម្ពុជា-ថៃ មានលក្ខណៈជារចនាសម្ព័ន្ធយូរអង្វែង រ៉ាំរ៉ៃ តជំនាន់ ជាជម្លោះរយៈកាលវែង ដែលត្រូវការដំណោះស្រាយរយៈពេលវែង ខុសផ្ទុយពីជម្លោះបែបកាលៈទេសៈ ដែលអាចដោះស្រាយចេញក្រោយជួបជជែកគ្នាត្រឹមពីរបីដង គឺដោះស្រាយចេញជាស្ថាពរ។

បើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់, អ្វីដែលរាជរដ្ឋាភិបាល និងប្រជាជនខ្មែរទាំងមូលកំពុងប្រឈមមុខក្នុងពេលនេះ គឺជាជម្លោះបែបរចនាសម្ព័ន្ធ ដូចនេះការតស៊ូស្វិតស្វាញមិនមែនប្រព្រឹត្តទៅត្រឹមសមរភូមិយោធាប៉ុណ្ណោះទេ។ ដំណាលគ្នា សមរភូមិការទូត សមរភូមិច្បាប់ សមរភូមិព័ត៌មាន សមរភូមិសាធារណៈមតិ ជារួមសមរភូមិនិទានកឋា ដូច្នេះក្នុងពេលមួយ ដែលគេចង់ឲ្យយើងបាក់ទឹកចិត្ត ហែកហួរបែកបាក់គ្នា យើងត្រូវរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ ឯកភាពជាតិ៕