* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គនាយកនិយ័តករបរធនបាលកិច្ច អញ្ជើញបើកកម្មវិធី EuroCham Cambodia Talk ស្ដីពី «បរធនបាលកិច្ច និងការការពារទ្រព្យសម្បត្តិ»

02-07-2026 17:56

(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា បើកក្នុងកម្មវិធី EuroCham Cambodia Talk ស្ដីពី «បរធនបាលកិច្ច និងការការពារទ្រព្យសម្បត្តិ» ដែលរៀបចំដោយ EuroCham Cambodia សហការជាមួយគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ និង Phillip Trustee នៅសណ្ឋាគារ Shangri-La Phnom Penh។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរធនបាលកិច្ចនៅកម្ពុជា ការអនុវត្តជាក់ស្ដែង នៃបរធនបាលកិច្ចក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ ការការពារទ្រព្យសម្បត្តិ ការកាន់កាប់អចលនទ្រព្យ និងការសម្របសម្រួលការវិនិយោគអន្តរជាតិ ព្រមទាំងពិភាក្សាអំពីបញ្ហា ប្រឈមសំខាន់ៗ រួមមាន៖ កាតព្វកិច្ចពន្ធ ការអនុវត្តកាតព្វកិច្ចអនុលោមភាព ចំណាយប្រតិបត្តិការ និងការអនុវត្តបទប្បញ្ញត្តិ។

ក្នុងកម្មវិធីនេះ ក៏មានបទបង្ហាញស្ដីពី «ក្របខណ្ឌច្បាប់បរធនបាលកិច្ច» ដោយលោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងអធិការកិច្ច នៃ ន.ប.ធ. និងបទបង្ហាញស្ដីពី «បរធនបាលកិច្ច និងការការពារទ្រព្យសម្បត្តិ» ដោយលោក ព្រឿង សុភាព អគ្គនាយកនៃ Phillip Trustee ព្រមទាំងកិច្ចពិភាក្សាជាក្រុមស្ដីពីការប្រើប្រាស់ បរធនបាលកិច្ចសម្រាប់ការវិនិយោគអន្តរជាតិ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាង EuroCham Cambodia, Phillip Trustee, វិនិយោគិន, អ្នកជំនាញផ្នែកច្បាប់, អ្នកជំនាញពន្ធដារ, អ្នកជំនាញអចលនទ្រព្យ, តំណាងធនាគារ និងវិស័យហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីតួនាទីរបស់បរធនបាលកិច្ចក្នុងការគាំទ្រការវិនិយោគ ការការពារផលប្រយោជន៍ស្របច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕