* គណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់របស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ
* វិមានក្រឹមឡាំងថា កិច្ចពិភាក្សាស្តីពីអ៊ុយក្រែនជាមួយប្រេសិតអាមេរិក គឺមានប្រយោជន៍ ប៉ុន្តែមិនទាន់មានសញ្ញាអាចទម្លុះភាពជាប់គាំងបាននៅឡើយ
* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

គ្រួសារកូនភ្លោះបីទី៤៣៨ ជាកូនមន្ត្រីក្រសួងរៀបចំដែនដី ទទួលបានអំណោយពីសម្តេចតេជោ, សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត

02-07-2026 18:09

(ភ្នំពេញ)៖ គ្រួសារសម្រាលបានកូនភ្លោះបីមួយគ្រួសារទៀតហើយ ទទួលបានអំណោយ​ពី​សម្តេច​​តេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ នេះជា​គ្រួសារ​សម្រាលកូន​ភ្លោះ៣ ទី៤៣៨ហើយ ដែលទទួលបានអំណោយពីថ្នាក់ដឹក​នាំ​ជាតិ សម្រាលការលំបាកក្នុង​ជីវភាព។

អំណោយសប្បុរសធម៌របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរ​ធិប​តី និង​លោកជំទាវបណ្ឌិត ត្រូវបានលោក សេង ទៀង ​នាយករងខុទ្ទកាល័យ​សម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូន​ដល់​ដៃ​គ្រួសារកូនភ្លោះបី កំពុងសំរាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់​ម៉ែតនារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ អំណោយរួមមានថវិកា ១០លាន​រៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២។

គ្រួសារកូនភ្លោះបីដែលទទួលបានអំណោយដ៏សម្បុរសរបស់ថ្នាក់ដឹកនាំជាតិនេះ គឺជាកូនលើក​ទី​២ក្នុងគ្រួសារ ហើយមានភេទស្រីទាំង៣នាក់។ ទារិកាភ្លោះទាំង៣នាក់នេះ មានឪពុកឈ្មោះ ហួរ អ៊ិច អាយុ ៤៨ឆ្នាំ មុខរបរជាមន្ត្រីរាជការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ មានម្តាយឈ្មោះ ប៊ុន ផៃលីន អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ មានលំនៅដ្ឋាន​នៅភូមិ​ក្តី​តាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទារិកាភ្លោះទាំងបីនាក់នេះ សម្រាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់​ម៉ែត តាមយៈការវះកាត់។ ដោយសាស្ថានភាពទារិកាភ្លោះទាំងបី មានសុខភាព​ខ្សោយ ត្រូវបាន​ក្រុមគ្រូពេទ្យខិតខំយកចិត្តទុកដាក់ និងថែទាំតាមបែបវេជ្ជសាស្រ្តរហូតមកដល់ពេលនេះ ស្ថាន​ភាព​សុខភាពបានល្អប្រសើរ មានថាមពលរឹងមាំឡើងវិញ។

លោក សេង ទៀង បានថ្លែងអំណរគុណក្រុមគ្រួពេទ្យទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែល​បាន​​យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពរបស់ទារិកាភ្លោះ។ លោក សេង ទៀង បានផ្តាំ​ផ្ញើដល់មាតាកូនភ្លោះ ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យឯកទេសលើបញ្ហាសុខភាព​របស់​ទារក ពោលបើក្រុមគ្រូពេពេទ្យអនុញ្ញាតឱ្យចេញទៅលំនៅដ្ឋានចាំចាកចេញ ធ្វើយ៉ាងណា​កុំឱ្យ​គ្រោះថ្នាក់ជាយថាហេតុលើកូនៗ។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣នាក់នេះ លោក សេង ទៀង មាន​ប្រ​​សា​​សន៍​នាំយក​នូវ​ការ​​​ផ្តាំ​​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាប​វ​រធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​សម្តេច និងលោកជំទាវ​បណ្ឌិត ​តែង​តែ​​នឹក​រលឹក​សណ្តោ​សប្រណី ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋនៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា។

​នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ​បាន​ឱ្យ​ដឹង​​ដែរ​ថា ការជួយដល់គ្រួសារមានកូន​ភ្លោះ​៣ ឬ៤នាក់​នេះ ជាការ​ទឹកចិត្តសណ្តោសប្រណី និងគិតគូរខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។ ​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ មាន​រយៈ​ពេល​ជាង ២៧​ឆ្នាំ​ហើយ។ ២៧ឆ្នាំកន្លងមកនេះ មាន​គ្រួសារ​សម្រាលកូន​ភ្លោះបី​នាក់ ឬ​​បួន​នាក់ ​ចំនួន ​​៤៣៨គ្រួ​សារ​​​​​ហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏សប្បុរស​ធម៌ពី​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ជួយ​ទំនុក​បម្រុង ដោះស្រាយ​​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​ ជាពិ​សេស​ការ​​ចិញ្ចឹម​បីបាច់កូន​ភ្លោះ​បី​នាក់។

លោក សេង ទៀង បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភ​ទាំង​អស់​នេះ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​បម្រើឱ្យ​សកម្ម​ភាព​នយោ​បាយ​នោះទេ។ ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្ត​ប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេជោ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​សម្រាលកូន​ភ្លោះបី ឬ​បួន​នាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែ​សម្រាលនៅកម្ពុជា។

សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយ​របស់សម្តេច​តេ​ជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិត​អាសូររបស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហា​បវរ​ធិប​តី និងលោកជំទាវ​បណ្ឌិតផងដែរ។

បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ក៏បន្ត​តាម​លំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ហើយបានចូលរួម​ឧបត្ថម្ភ​ដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់​ផង​ដែរ។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥​លាន​រៀល។ គ្រួសារខាងលើនេះ ជាគ្រួសារលើកទី១៤ហើយ ដែលទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្តេចមហាបវរ​ធិបតី និងលោកជំទាវបណ្ឌិត៕