* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មជ្ឈមណ្ឌលផ្ដល់ឈាមខេត្តតាកែវ និងមូលនិធិ ម៉េងលី ជេ. គួច ធ្វើយុទ្ធនាការធនាគារឈាម លើកទី១៧

02-07-2026 19:11

(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយមជ្ឈមណ្ឌលផ្ដល់ឈាមខេត្តតាកែវ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ ប្រារព្ធធ្វើកម្មវិធីធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៧របស់ខ្លួនក្រោមប្រធានបទ «ផ្តល់ឈាមគឺផ្តល់ក្តីសង្ឈឹមនិងសង្រ្គោះជីវិត» ដោយមានការចូលរួមបរិច្ចាគឈាមដោយស្មោះចិត្តពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស បុគ្គលិកតាមផ្នែក និងសាធារណជនជាច្រើនរូប។

នៅរៀងរាល់ពីរទៅបីវិនាទីម្តង មានអ្នកជំងឺម្នាក់កំពុងត្រូវការឈាមបន្ទាន់ក្នុងនោះអាចជាស្ត្រី ដែលកំពុងសម្រាលកូន អ្នកជំងឺមហារីក ឬអ្នកជំងឺកំពុងទទួលការវះកាត់ដោយសារគ្រោះថ្នាក់ផ្សេងៗ។ ឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពនេះដែរ យុទ្ធនាការនេះមិនត្រឹមតែជាការបរិច្ចាគឈាមប៉ុណ្ណោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍សប្បុរសធម៌ដែលនាំមកនូវក្តីសង្ឃឹម កម្លាំងចិត្ត និងការសង្រ្គោះជីវិតរបស់អ្នកជំងឺ។

សូមបញ្ជាក់ថា គម្រោងធនាគារឈាម ម៉េងលី ជេ. គួច ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៦នៃកម្មវិធីសុខភាពរបស់មូលនិធិ ម៉េងលី ជេ. គួច ហើយគិតត្រឹមរយៈពេល ៦ ខែដើមឆ្នាំ២០២៦ នេះ មូលនិធិបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្រួលឈាមជួយសង្គ្រោះអ្នកជំងឺ ៤៨ នាក់ សរុបជាឈាមមានចំនួន១១១សាក់។ ជាមួយគ្នានេះផងដែរ មូលនិធិ ម៉េងលី ជេ. គួច សូមសំណូមពរ និងលើកទឹកចិត្តដល់សាធារណជន សប្បុរសជន មេត្តាបន្តចូលរួមសកម្មភាពសប្បុរសធម៌តាមរយៈរូបភាពផ្សេងៗគ្នាឱ្យបានច្រើន ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ និងសហគមន៍យើងទាំងអស់គ្នា៕