* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជម្លោះព្រំដែន និងស្កេមអនឡាញ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគ​ក្នុងភាព​ស្រពិចស្រពិលសម្រាប់អ្នកវិនិយោគជប៉ុន ខណៈកម្ពុជាប្រឹងប្រែងទាញទំនុកចិត្ត (Video inside)

02-07-2026 19:25

(ភ្នំពេញ)៖ ជម្លោះដែលបង្កឡើងដោយទង្វើឈ្លានពានរបស់កងទ័ពថៃ និងបញ្ហាស្កេមអនឡាញ​នៅ​កម្ពុជា បានធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅវិនិយោគក្នុងភាពស្រពិចស្រពិលសម្រាប់​អ្នក​វិនិយោគជប៉ុន ប៉ុន្តែកម្ពុជា បានប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីឆ្លើយតបចំពោះ​បញ្ហានេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការការផ្គុំ និងដំឡើងរថយន្តស៊េរីថ្មី Hilux Travo របស់ក្រុម​ហ៊ុន​តូយ៉ូ​តានៅ​កម្ពុជានាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯក​អគ្គ​រាជ​ទូតជប៉ុន​ប្រចាំនៅ​កម្ពុជា បានលើកឡើងថា ជម្លោះព្រំដែនជាមួយប្រទេសថៃ និងបញ្ហាបទ​ល្មើស​​​​ឆបោកតាមអនឡាញ បានធ្វើឱ្យអ្នកវិនិយោគជប៉ុន មើលមកប្រទេសកម្ពុជា​ក្នុងនាម​ជា​គោល​ដៅ​វិនិយោគមួយមានភាពស្រពិចស្រពិល។

ឆ្លើយតបទៅនឹងអ្វីដែលក្តីបារម្ភរបស់អ្នកវិនិយោគនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដឹងពីបញ្ហា​នេះ ហើយក៏បានដាក់ចេញវិធានការនានាក្នុងការដោះស្រាយ និងបង្កើនជំនឿចិត្តសម្រាប់​អ្នក​វិនិ​យោគ។ ក្នុងនោះក្នុងពេលថ្មីៗកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើដំណើរទៅកាន់​ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន ហើយបានបើកវេទិកា និងជំនួបជាមួយអ្នក​វិនិ​យោគ​​ជាច្រើន ដើម្បីពន្យល់ពីស្ថានភាពវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាស្កេមអនឡាញ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា តាម​ការបង្ក្រាប និងចាប់បញ្ជូនជនឆបោកអនឡាញទៅកាន់ប្រទេសដើមជាបន្តបន្ទាប់ ព្រមទាំងការ​បង្កើតច្បាប់​ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជាសក្ខីភាពបង្ហាញអំពីចំណាត់​ការយ៉ាងមោះមុតបំផុត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាលុបបំបាត់សកម្មភាព​ឆបោក​​តាមប្រព័ន្ធបច្ចេកវិទ្យា សំដៅបង្កើតឱ្យបាននូវបរិយាកាសវិនិយោគ និងទេសចរណ៍​ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពជឿជាក់ពេញលេញ។

«សូមវិនិយោគិនទាំងអស់មេត្តាបន្តផ្តល់ទំនុកចិត្ត និងជួយផ្សព្វផ្សាយអំពីការប្ដេជ្ញាចិត្ត និង​ចំណាត់​​​ការរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងករណីនេះ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសុវត្ថិភាព ១០០ភាគរយ ទាំងសម្រាប់វិនិយោគ និងទេសចរណ៍»។ នេះជាការ​បញ្ជាក់​​បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

លោកឧបនាយករដ្ឋមន្ត្រីដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ បានគូស​រំលេចក្នុងឱកាសនោះដែរថា ទោះបីជាត្រូវទទួលរងនូវឥទ្ធិពលនៃភាពមិនប្រាកដប្រជានៅលើ​ពិភព​លោកជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្ដី ក៏បរិយាកាស​វិនិ​យោគរបស់កម្ពុជានៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន និងភាពធន់ខ្ពស់។

ជាក់ស្ដែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបង្កើតកំណត់ត្រាថ្មីៗជាបន្តបន្ទាប់ ដោយ​បាន​អនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង នៅក្នុងឆ្នាំ២០២៤ និង បានអនុម័ត​គម្រោង​វិនិយោគសរុបរហូតដល់ ៦៣០គម្រោង ក្នុងឆ្នាំ២០២៥ ក្នុងទំហំទុនវិនិយោគជិត ១០ប៊ីលាន​ដុល្លារអាម៉េរិក។ ទន្ទឹមនេះ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៦នេះ កម្ពុជានៅតែរក្សា​បាន​នូវស្ថិរភាពរំហូរវិនិយោគ ដោយបានអនុម័តគម្រោងវិនិយោគចំនួន ២២៦គម្រោង ក្នុងទំហំទុន​ប្រមាណ ៣,៣ប៊ីលានដុល្លារអាម៉េរិក។

ដោយឡែកសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនវិញ នៅតែបន្តមានភាព​ល្អប្រសើរ។ ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន បានកើនឡើងដល់ប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ កើនឡើងប្រមាណ១៧ភាគរយ ធៀបនឹងឆ្នាំ២០២៤ ខណៈត្រីមាសទី១ នៃឆ្នាំ២០២៦នេះ សម្រេចបានជាង ១,២ប៊ីលានដុល្លារអាម៉េរិក។

សម្រាប់ក្របខណ្ឌវិនិយោគវិញ ជប៉ុនបានចាប់ផ្តើមបណ្តាក់ទុនវិនិ យោគនៅកម្ពុជាចាប់ពីឆ្នាំ​១៩៩៤មកម្ល៉េះ។ ក្នុងនោះ ក្រុមហ៊ុនជប៉ុនដែលលេចធ្លោជាច្រើនដូចជា ក្រុមហ៊ុន AEON Mall (Cambodia), មន្ទីរពេទ្យ Sunrise, ក្រុមហ៊ុន Minebea (Cambodia), និង ក្រុម​ហ៊ុន Toyota ផ្ទាល់ ក្រុមហ៊ុន Denso (Cambodia) ជាដើម សុទ្ធតែទទួលបានជោគជ័យ និងពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

លោកឯកអគ្គរដ្ឋទូតជប៉ុន ក៏បានមើលឃើញដែរថា ក្នុងបរិបទនៃការថយចុះទំនុកចិត្ត​របស់​វិនិ​យោគិនបរទេស ការដែលក្រុមហ៊ុនតូយ៉ូតា ជាម៉ាក​យីហោជប៉ុនឈានមុខគេ កំពុងប្រតិបត្តិការ​រោង​ចក្រដំឡើងរថយន្តនៅកម្ពុជា ហើយ​ទទួលបានជោគជ័យយ៉ាងខ្លាំងទាំងលើការលក់​រថ​យន្ត និងការអភិវឌ្ឍធនធានមនុស្សនោះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់​រូប​ភាព​របស់​កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា រូបលោកផ្ទាល់ និងក្រុមការងារនៃ​ស្ថាន​​ទូតជប៉ុន នឹងបន្ត​ខិត​ខំប្រឹងប្រែងជំរុញការវិនិយោគពីប្រទេសជប៉ុនមកកាន់​ប្រទេស​កម្ពុជា៕