* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដឹកនាំមន្ត្រី នាំយកអំណោយចុះជួយសម្រាលទុក្ខមន្ត្រីក្រោមឱវាទម្នាក់ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ

02-07-2026 21:58

(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៍មានខេត្តព្រះវិហារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនមន្ត្រីក្រោមឱវាទម្នាក់ ដែលបានរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសម្បែង ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងគ្រាអាសន្ន។

នៅក្នុងឱកាសនោះលោកស្រី ហែម សុគុណពិសី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៍មានខេត្តព្រះវិហារ បានសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដ៏អកុសលនេះ និងបានផ្តាំផ្ញើឱ្យលោក វណ្ណ យុទ្ធនា និងក្រុមគ្រួសារ សូមថែរក្សាសុខភាព រក្សាកម្លាំងចិត្ត និងបន្តជំនះរាល់ការលំបាក ដោយមន្ទីរព័ត៌មាន និងមន្ត្រីរាជការទាំងអស់ នៅតែរួមសុខរួមទុក្ខ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងស្មារតីសាមគ្គីភាព។

ជាមួយគ្នានេះផងដែរលោកស្រីប្រធានមន្ទីរ បាននាំយកអំណោយមួយចំនួន រួមមាន៖ ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ប្រគល់ជូនដល់គ្រួសាររងគ្រោះ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងលើកទឹកចិត្តឱ្យមានកម្លាំងចិត្ត ក្នុងការខិតខំស្តារជីវភាពរស់នៅឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារអគ្គិភ័យ។

សូមបញ្ជាក់ថា មន្ត្រីនៃមន្ទីរព័ត៍មានខេត្តព្រះវិហារ មួយរូបដែលរងគ្រោះដោយអភ្គីភ័យភ្លើងឆេះផ្ទះមានឈ្មោះ វណ្ណ យុទ្ធនា ភេទប្រុស ឋានៈអនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍ បានជួបគ្រោះអគ្គិភ័យឆេះផ្ទះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោក វណ្ណ យុទ្ធនា និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងសហការីទាំងអស់ ដែលបានយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជួយឧបត្ថម្ភក្នុងគ្រាលំបាក ដែលបានផ្តល់ជាកម្លាំងចិត្តសម្រាប់ក្រុមគ្រួសាររបស់លោក៕