* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តំណាង Fresh News ចូលរួមវេទិកាសន្ទនា ស្តីពី បេតិកភណ្ឌវប្បធម៌ ចិន–អាស៊ាន

02-07-2026 22:04

(កានស៊ូ)៖ លោក កែវ ពិសិដ្ឋ និពន្ធនាយករងបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមវេទិកាសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន–អាស៊ាន នៅក្រុងតុនហ័ង ខេត្តកានស៊ូ ប្រទេសចិន។

សូមជម្រាបថា តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC) លោកអគ្គនាយក លឹម ជាវុត្ថា បានចាត់តាំងលោក កែវ ពិសិដ្ឋ ទៅទស្សនកិច្ច នៅក្រុងតុនហ័ង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

ក្រោមប្រធានបទ «បេតិកភណ្ឌស្ថិតស្ថេរ សម្រស់រួមសម្រាប់មនុស្សទាំងអស់» (Enduring Heritage, Shared Beauty for All) ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំតំណាងមកពីអង្គការអន្តរជាតិ អ្នកការទូតអាស៊ាន អ្នកប្រាជ្ញ ស្ថាប័នស្រាវជ្រាវ (Think Tanks) ស្ថាប័នសារព័ត៌មាន និងអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ៕