* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ុន «បូសខន» បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកសសរបេតុង និងម៉ូតូបើកបរដោយនិស្សិតស្រីម្នាក់ស្លាប់ថា រថយន្តដឹកនេះ មិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខ្លួននោះឡើយ

02-07-2026 22:19

(ភ្នំពេញ)៖ ក្រុមហ៊ុន បូសខន អ៊ិនវេសម៉ិន & ត្រេឌីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចេញបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍ ចំពោះនិស្សិតស្រីម្នាក់បានស្លាប់ក្នុងករណីបើកបរម៉ូតូក្នុងស្ថានភាពលឿន ទៅបុកជាមួយរថយន្តដឹកសសរបេតុង ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ មិនមែនជារថយន្ដរបស់ខ្លួនឡើយ។

នៅក្នុងសេចក្ដីបំភ្លឺ ក្រុមហ៊ុន បូសខន បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តដឹកសសរបេតុង ដែលពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះ គឺមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឡើយ ហើយក្រុមហ៊ុនក៏ពុំធ្លាប់បានធ្វើការចរចា ឬដាក់សំណើផ្ដល់សំណងចំនួន២២០០ដុល្លារ ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ ដូចការលើកឡើងនោះដែរ។

យោងតាមសេចក្ដីបំភ្លឺរបស់ក្រុមហ៊ុន បូសខន អ៊ិនវេសម៉ិន & ត្រេឌីង ឯ.ក បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នោះ គឺពិតជាមានមែន ដោយបានកើតឡើងរវាងរថយន្តដឹកសសរបេតុងមួយគ្រឿង និងម៉ូតូមួយគ្រឿង ដែលបើកបរដោយនារីម្នាក់ក្នុងស្ថានភាពលឿនខ្លាំង។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅត្រង់ចំណុចមុខទីតាំងរបស់ក្រុមហ៊ុន បូសខន អ៊ិនវេសម៉ិន។ ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមហ៊ុនបានសហការយ៉ាងពេញលេញ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយបានផ្ដល់វីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបានថតជាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ដើម្បីជាភស្តុតាងសម្រាប់ដោះស្រាយតាមនីតិវិធីច្បាប់។

ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានធ្វើការបញ្ជាក់ដោយផ្ទាល់មាត់ទៅកាន់សមត្ថកិច្ច ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ថា រថយន្តដឹកសសរបេតុងដែលពាក់ព័ន្ធ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ គឺជារថយន្តដែលជាកម្មសិទ្ធិរបស់អតិថិជនរបស់ក្រុមហ៊ុន ពោលគឺមិនមែនជាកម្មសិទ្ធិផ្ទាល់របស់ក្រុមហ៊ុន បូសខន នោះឡើយ៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់ក្រុមហ៊ុន «បូសខន» ៖