* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ អេស្ប៉ាញ ជាក្រុមទី៥ នៅអឺរ៉ុបឆ្លងទៅវគ្គ ១៦ក្រុម ក្រោយបំបាក់អូទ្រីស ៣-០

03-07-2026 07:21

(បរទេស)៖ ក្រុមជម្រើសជាតិអេស្ប៉ាញ អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង បានក្លាយជាក្រុមទី៥ ចេញពីតំបន់អឺរ៉ុប ក្នុងការឆ្ពោះទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកពិភពលោក FIFA World Cup 2026 ក្រោយទម្លាក់អូទ្រីស ៣-០ ពីក្នុងវគ្គ ៣២ក្រុមយប់មិញ។

នេះមានន័យថា អេស្ប៉ាញបានចូលរួមជាមួយជាមួយបារាំង អង់គ្លេស ន័រវេស និងប៊ែលហ្ស៊ិក ដែលបានគេចចេញពីវគ្គ ៣២ក្រុម មិនដូចអាល្លឺម៉ង់ និងហូឡង់ឡើយ ដែលបានហាលអាវត្រឹមវគ្គចាញ់-ធ្លាក់នេះ។

គោជល់អេស្ប៉ាញ ក្នុងនាមជាជើងឯកអឺរ៉ុប UEFA Euro 2024 បានទម្លាក់អូទ្រីស ក្រុមនៅអឺរ៉ុបដូចគ្នាដោយស្រួលតែម្តង ដ្បិតតង់ទី១ រកបានតែ ១គ្រាប់ដោយកីឡាករ Mikel Oyarzabal នៅនាទី៣៦ និងគ្រាប់ទី២ របស់កីឡាករមកពី ក្លិប Real Sociedad នេះទៀតនៅនាទី៨៩ និង Porro រកបាន ១គ្រាប់ដែរនៅនាទី៦៦។

Oyarzabal បានក្លាយជាកីឡាករអេស្ប៉ាញដំបូងគេ ដែលស៊ុតបាន ២គ្រាប់នៅវគ្គចាញ់-ធ្លាក់ក្នុង World Cup គិតចាប់តាំងពី Emilio Butragueno លេងទល់នឹងដាណឹម៉ាកក្នុងវគ្គ ១៦ក្រុមកាលពី World Cup 1986។

អេស្ប៉ាញ ត្រូវរង់ចាំរវាងក្រុមឈ្នះព័រទុយហ្គាល់ ឬក៏ក្រូអាត ដែលជាក្រុមនៅទ្វីបអឺរ៉ុបដូចគ្នា ដើម្បីលេងវគ្គ ១៦ក្រុមជាបន្តទៀត នៅពេលបារាំង ប៉ះប៉ារ៉ាហ្គាយ, អង់គ្លេស ប៉ះសហម្ចាស់ផ្ទះមិចស៊ិក, ប៊ែលហ្ស៊ក ជួបសហម្ចាស់ផ្ទះអាមេរិក និងន័រវេស ប៉ះសាំបាប្រេស៊ីល៕