* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងអគ្គនាយក ARDB ជជែកពីកិច្ចសហការជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី

03-07-2026 07:31

(ភ្នំពេញ)៖ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ស្តីពីការពិនិត្យលទ្ធភាពជំរុញឧស្សាហកម្មកែច្នៃកសិផលកម្ពុជា (Agro-Processing Industry) និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសិង្ហបុរី។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ, បណ្ឌិត កៅ ថាច បានចែករំលែកនូវបច្ចុប្បន្នភាពអំពីវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា ដោយបានផ្តោតសំខាន់ទៅលើកសិផលយុទ្ធសាស្រ្តចំនួន ៥ រួមមាន៖ ដំណាំស្រូវ, ដំណាំស្វាយចន្ទី, ដំណាំដំឡូងមី, ដំណាំពោតក្រហម, និងដំណាំស្វាយ។

លោកបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីសក្តានុពលនៃការវិនិយោគលើឧស្សាហកម្មកែច្នៃកសិផល ពោលគឺកម្ពុជាបច្ចុប្បន្ននេះ អាចមានសមត្ថភាពផលិតនូវកសិផលយុទ្ធសាស្រ្តទាំង ៥ នេះ ក្នុងបរិមាណសមស្រប និងគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ដល់សហគ្រាសកែច្នៃក្នុងការនាំចេញ។

បន្ថែមពីការធ្វើបច្ចុប្បន្នភាពដំណាំយុទ្ធសាស្រ្តរបស់កម្ពុជា, លោកបណ្ឌិត ក៏ចែករំលែកនូវព័ត៌មានអំពីខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មនៃកសិផលយុទ្ធសាស្រ្តទាំង ៥ នេះ ព្រមទាំងខ្សែច្រវាក់តម្លៃផលិតកម្មបន្លែសុវត្ថិភាព (Safe Vegetables) ដែលដាំក្នុងផ្ទះសំណាញ់និងផ្លែឈើ និងតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងការគាំទ្រពីដើមខ្សែផលិតកម្ម (Upstream) រហូតដល់ចុងខ្សែផលិតកម្ម (Downstream) កសិកម្ម។

ជាការឆ្លើយតប, លោក Steven Pang Chee Wee បានបង្ហាញពីគំនិតវិជ្ជមានក្នុងការពិនិត្យលទ្ធភាពជំរុញវិស័យឧស្សាហកម្មកែច្នៃកសិផលកម្ពុជា និងកិច្ចសហការជំរុញការនាំចេញកសិផលទៅកាន់ប្រទេសសង្ហបុរី និងបន្តចែករំលែកព័ត៌មានអំពីសក្តានុពលនៃកសិផលកម្ពុជា ជូនវិនិយោគិនសិង្ហបុរី ក៏ដូចជាប្រជាជនសិង្ហបុរី។

ជាការគិតគូរជំហ៊ានដំបូង, វិស័យបន្លែសុវត្ថិភាព និងផ្លែឈើ នឹងត្រូវបានផ្តល់អាទិភាពមុន ដែលមានការត្រួតពិនិត្យកម្រិតស្តង់ដារ មិនមានភាពស្មុគស្មាញច្រើន ដូចជាផលិតផលសាច់ និងវារីវប្បកម្ម៕