* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តព្រះសីហនុ បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន បណ្តាលឱ្យមនុស្សស្លាប់ម្នាក់

03-07-2026 09:47

(កណ្តាល)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺព័ត៌មានជាផ្លូវការជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយ ដែលបានកើតឡើងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៩:៣០នាទី នៅលើផ្លូវល្បឿនលឿនត្រង់ចំណុចគីឡូម៉ែត្រ K152+600 ស្ថិតនៅក្រុមទី៧ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សេចក្តីបំភ្លឺនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មានច្បាស់លាស់ និងទូលំទូលាយដល់សាធារណជន។

យោងតាមសេក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសារអ្នកថ្មើរជើងម្នាក់ ភេទប្រុស សង្ស័យជាជនជាតិចិន ដែលពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ បានរត់មកស្ទាក់មុខរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2CC-3790។ រថយន្តនេះបើកបរដោយឈ្មោះ ជាម ច័ន្ទម៉ារីន ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានមុខរបរជាបុគ្គលិកខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលកើតហេតុ រថយន្តកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះមកក្រុងព្រះសីហនុ។

របាយការណ៍បានបន្តថា ពេលបានឃើញអ្នកថ្មើរជើងរត់មកស្ទាក់ពីមុខរថយន្តរបស់ខ្លួន អ្នកបើកបរឈ្មោះ ជាម ច័ន្ទម៉ារីន បានព្យាយាមគេចរថយន្តទៅខាងស្តាំដៃ ប៉ុន្តែបានប៉ះអ្នកថ្មើរជើងត្រូវចំកញ្ចក់មើលក្រោយផ្នែកខាងឆ្វេង។ បន្ទាប់ពីការប៉ះទង្គិចនោះ រថយន្តមិនបានឈប់នៅកន្លែងកើតហេតុភ្លាមៗនោះទេ ប៉ុន្តែអ្នកបើកបរបានទំនាក់ទំនងទៅលេខទូរស័ព្ទប្រចាំការរបស់ផ្លូវល្បឿនលឿនដើម្បីរាយការណ៍។

អ្វីដែលកាន់តែសោកស្តាយនោះ គឺចំពោះអ្នកថ្មើរជើងដែលសង្ស័យជាជនជាតិចិនរូបនេះ ត្រូវបានរថយន្តមិនស្គាល់ម៉ាកផ្សេងៗទៀតកិនបន្ថែមជាបន្តបន្ទាប់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះកើតឡើងដោយសារទីតាំងកើតហេតុមានភាពងងឹត និងពុំមានកាមេរ៉ាសុវត្ថិភាពចាប់យករូបភាពបានច្បាស់លាស់។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកជាបណ្តោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំការស្វែងរកអត្តសញ្ញាណ និងក្រុមគ្រួសារ។ ចំណែកឯអ្នកបើកបរឈ្មោះ ជាម ច័ន្ទម៉ារីន បានចូលខ្លួនមកបំភ្លឺជូនកម្លាំងមានសមត្ថកិច្ច និងបានយករថយន្តរបស់ខ្លួនមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីស្របតាមច្បាប់។

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តសហការយ៉ាងយកចិត្តទុកដាក់ជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសអ្នកបើកបរ និងអ្នកថ្មើរជើង សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ដែលមិនចង់បាន និងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ៕