* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បេក្ខជន និងសកម្មជនបក្សភ្លើងទៀន ១៤៨រូប នៅខេត្តកណ្ដាល ប្រកាសផ្ដាច់ខ្លួន និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

03-07-2026 09:49

(កណ្តាល)៖ បេក្ខជន និងសកម្មជនចំនួន ១៤៨ រូប មកពីគណបក្សភ្លើងទៀន ក្នុងខេត្តកណ្ដាល បានប្រកាសជាសាធារណៈផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង និងបានគោរពស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

ការសម្រេចចិត្តនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាប្រចាំខេត្ត។

លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានការងារចលនាកសាងសមាជិកគណបក្សប្រជាជន នៅមូលដ្ឋានខេត្តកណ្ដាល បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានផ្ដល់ភាពកក់ក្ដៅ និងឱកាសដល់បេក្ខជន និងសកម្មជនគណបក្សនយោបាយនានានៅខេត្តកណ្ដាល ដែលមានបំណងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកណ្ដាល រួមជាមួយក្រុមការងារ បានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអតីតសមាជិកគណបក្សប្រឆាំងនៅស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកស្អាង។

បេក្ខជន និងសកម្មជនទាំង ១៤៨រូបនេះ រួមមាន ២០រូប មកពីឃុំបឹងគ្រំ ស្រុកល្វាឯម, ៤៤រូបមកពីឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និង ៨៤រូប មកពីឃុំស្វាយប្រទាល ស្រុកស្អាង។ ពួកគេបានប្រកាសជាឱឡារិកថានឹងបញ្ឈប់រាល់ទំនាក់ទំនងជាមួយគណបក្សប្រឆាំងតទៅទៀត បន្ទាប់ពីបានពិចារណា និងមើលឃើញយ៉ាងច្បាស់ថា សកម្មភាពនយោបាយរបស់គណបក្សប្រឆាំងពុំបានរួមចំណែកជួយដល់ការអភិវឌ្ឍជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនោះឡើយ។

ទន្ទឹមនឹងការប្រកាសផ្ដាច់ខ្លួននេះ ពួកគេក៏បានស្នើសុំការអនុគ្រោះពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានឱកាសចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពួកគេបានលើកឡើងថា ពេលនេះពួកគេបានមើលឃើញយ៉ាងច្បាស់លាស់ និងគ្មានការសង្ស័យទៀតទេថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានលះបង់កម្លាំងកាយចិត្តប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្ដេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

សកម្មជនរបស់គណបក្សភ្លើងទៀន ក៏បានមើលឃើញផងដែរថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿងប្រកបដោយចីរភាព។ លើសពីនេះ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំ និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយ និងសុភមង្គលរបស់ប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវដល់អ្នកបម្រើការងារឱ្យគណបក្សប្រឆាំងទាំងអស់ ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកការឃោសនាបំភ័ន្តរបស់បក្សប្រឆាំងតទៅទៀត ហើយងាកមកចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងជាតិមាតុភូមិឱ្យកាន់តែរីកចម្រើន និងរុងរឿងជានិច្ចតរៀងទៅ៕