* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ៣ប្រកួតរាត្រីនេះបិទបញ្ចប់វគ្គ ៣២ក្រុម, ក្រុមអាស៊ីចុងក្រោយ អូស្រ្តាលី ប៉ះអេហ្ស៊ីប លេងមុនគេ

03-07-2026 09:55

(បរទេស)៖ វគ្គចាញ់-ធ្លាក់ ៣២ក្រុមចុងក្រោយនៅ World Cup 2026 នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃសៅរ៍ ទី០៤ ខែកក្កដា នៅពេលកង់ហ្គូរូអូស្រ្តាលី ជាក្រុមអាស៊ីចុងក្រោយគេ ដែលត្រូវប្រឈមមុខនឹងអេហ្ស៊ីប មកពីតំបន់អាហ្វ្រិកលេងម៉ោង ១រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។

អូស្រ្តាលី ជាក្រុមកូនពៅ និងជាក្តីសង្ឃឹមចុងក្រោយនៃតំបន់អាស៊ី (AFC) ក្នុងការឡើងទៅវគ្គ ១៦ក្រុមនៅ World Cup លើកទី២៣ បន្ទាប់ពីសាម៉ូរៃខៀវជប៉ុន បានហាលអាវត្រឡប់ទៅផ្ទះវិញ ក្រោយចាញ់សាំបាប្រេស៊ីល ២-១ ចុងម៉ោង។

ទោះជាយ៉ាងណា អេហ្ស៊ីប ក៏ជាក្រុមមកពីតំបន់អាហ្រ្វិកទី២ (CAF) ក្នុងការប្រជែងកៅអីឡើងវគ្គ ១៦ក្រុមជាបន្តទៀត ដូចទៅនឹងម៉ារ៉ុកដែរ មុនពេលកាប់វ៉េ និងហ្គាណា ដែលមកពីតំបន់ជាមួយគ្នាត្រូវធ្វើការធ្ងន់ដូចគ្នា ដែលត្រូវប្រឈមមុខនឹងក្រុមខ្លាំងអាហ្សង់ទីន និងកូឡុំប៊ីផងនោះ។

គូទី៨៦៖ អូស្រ្តាលី (B2) ប៉ះ អេហ្ស៊ីប (G2) ម៉ោង ១រំលងអាធ្រាត្រ

គូទី៨៧៖ អាហ្សង់ទីន (J1) ប៉ះ កាប់វ៉េ (H2) ម៉ោង ៥ព្រឹកស្អែក

គូទី៨៨៖ កូឡុំប៊ី (K1) ប៉ះ ហ្គាណា (K3) ម៉ោង ៨៖៣០ព្រឹកស្អែក។

គិតមកទល់ពេលនេះ វគ្គ ១៦ក្រុម World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា រកបាន ១២ប្រទេសហើយដោយរួមមាន សហម្ចាស់ផ្ទះទាំង ៣ខាងលើ រួមទាំងបារាំង ន័រវេស ប៊ែលហ្ស៊ិក អង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គាល់ ម៉ារ៉ុក ប៉ារ៉ាហ្គាយ និងប្រេស៊ីល៕